ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បុរស​ម្នាក់​ត្រូវ​ក្រុមចោរ​បាញ់ប្រហារ​ត្រូវ​១​គ្រាប់​បណ្តាលឲ្យ​ស្លាប់​ប្លន់​យក​ម៉ូតូ​បាន​ដោយ​សុវត្ថិភាព

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ព្រៃវែង ៖ រតនា​
(​ព្រៃវែង​) ៖ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​បាញ់​សម្លាប់​បុរស​ម្នាក់​យក​ម៉ូតូ​០១​គ្រឿង​បាន​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​១៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៩​ខែកក្កដា​ឆ្នាំ​២០២០​នៅ ចំណុ​ចលេីផ្លូវ​ជាតិ​លេខ​៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១២៥ និង​គីឡូម៉ត្រ​លេខ​១២៦ ស្ថិតក្នុង​ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។​

​សមត្ថកិច្ច​ស្រុក​កំចាយមារ​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ ប៊ុត វណ្ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​ជ័រកៅស៊ូ ទីលំនៅ​ប្ចុ​ប្បន្ន​ភូមិ​វត្ត ឃុំ​ត្រោះ ស្រុករ​មា​ហែក ខេត្ត​ស្វាយរៀង ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​២០១៨ ពាក់​ស្លាក​លេខ ព្រៃវែង 1M-5254 ។​

​សមត្ថកិច្ច​បាន​បន្តថា​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចេញដំណើរ​ពី​ចំការកៅស៊ូ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​សំបូ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ហើយ បាន​ប្រាប់​សាច់ញាតិ​ថា​មក​លាង​ម៉ូតូ​នៅ​ផ្សារ​ក្របៅ​ស្ថិតក្នុង​ភូមិ​កន្លែង​ជ្រៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ពេល​ត្រឡប់​មក​វិញ​ដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវបាន​ក្រុម​ជនល្មើស​ជា​ចោរ​ដក​កាំភ្លើងខ្លី បាញ់ប្រហារ​ទៅលេី​ជនរងគ្រោះ​០១​គ្រាប់​ត្រូវ ត្រង់​ចង្កេះ​ខាងឆ្វេង​ធ្លាយ​ដល់​ផ​ផ្នែក​ខាងក្រោម​ពោះ​ទឹក​ខាងស្ដាំ ក្រោយមក​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ក្របៅ​និង​ប្រជាពលរដ្ឋ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំចាយ​មារ ក្រោយមក​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា​ជនរងគ្រោះ​ស្លាប់​បាត់​ហើយ​។​

​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​រកឃើញ វត្ថុតាង​ក្បាល​គ្រាប់​ចំនួន​០១ នៅ​បៀម​ជាប់​ជនរងគ្រោះ ប្រភេទ​ក្បាល​គ្រាប់​រ៉ូឡូ ១៧​គុណ​៧​មី​លី​ម៉ែត្រ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ បន្ត​ដើម្បី​តាម​ចាប់​ក្រុមចោរប្លន់​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​

Filed in: ព័ត៌មានជាតិ