ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​ក្រសួង​សង្គមកិច្ច​៖ គិត​មកដល់ពេលនេះ​ការបើក​ប្រាក់ឧបត្ថម្ភ​ជូន​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ បាន​ចំនួន​២​លាន​នាក់ ស្មើនឹង​៥០​ម៉ឺន​គ្រួសារ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ គិត​មកដល់ពេលនេះ​ការបើក​ប្រាក់ឧបត្ថម្ភ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងកំលុងពេល​ជំងឺ​កូវី​ដ​-១៩ បាន​ចំនួន​២​លាន​នាក់ ស្មើនឹង​៥០​ម៉ឺន​គ្រួសារ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២០​។​

​ការបញ្ជាក់​របស់លោក សំហេង បុរស ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​វិធានការ​ទ្រទ្រង់​, ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងកំលុងពេល​កូវី​ដ​-១៩ ក្រោម​អធិបតីភាព លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​លោក សំហេង បុរស បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មកដល់ពេលនេះ គឺ​យើង​បាន​៩០​ភាគរយ ក្នុង​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ យើង​បាន​ប្រជាពលរដ្ឋ​២​លាន​នាក់​ទទួល​ផល ស្មើនឹង​៥០​ម៉ឺន​គ្រួសារ នៅ​សល់​ប្រហែល​៦​ម៉ឺន​គ្រួសារ​ទៀត ដែល​នៅ​សេសសល់ ដែល​លោក​នៅតែ​បន្ដ​បើក ចន្លោះ​ពី​៦​ពាន់ ទៅ​៧​ពាន់​នាក់ ក្នុង​មួយ​ថ្ងៃ​»​។​

​លោក សំហេង បុរស ក៏​បានឲ្យ​ដឹង​ដែរថា ជុំ​ទី​១​នេះ​ចាប់ផ្ដើម​អនុវត្ដ ពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ដូច្នេះ​ប្រជាពលរដ្ឋ ដែល​នៅ​សេសសល់ សូម​អញ្ជើញ​រួសរាន់​មក​បើក​ឲ្យបាន​មុន​ថ្ងៃ​កំណត់​។ ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​បើក​រួចហើយ សូម​អញ្ជើញ​ទៅ​បើក​ជុំ​ទី​២ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២០ ដែល​នេះ​ជា​ការជួយ​ក្នុង​ខែ​ទី​២ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឆ្លើយតប​នឹង​មជ្ឈដ្ឋាន​មួយចំនួន បាន​លើកឡើង​អំពី​ការ​មិន​គិតគូរ​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល លោក សំហេង បុរស បាន​លើកឡើង​ថា អ្វី​ដែល​រាជរដ្ឋាភិបាល ខិតខំ​មកដល់ពេលនេះ គឺ​នៅតែ​បន្ដ​ជួយ​គិតគូ​រហូត ហើយ​ក្រសួង​ផែនការ នៅតែ​បន្ដ​ទទួល​ពាក្យ​ពី​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ក្នុង​កំលុង​កូវី​ដ​-១៩ ហើយ​បើ​តាម​ការវាយតម្លៃ អាចមាន​៣-៤​ម៉ឺន​គ្រួសារ​បន្ថែមទៀត ចូលមក​ក្នុង​កម្មវិធី​នេះ ក្នុង​ជុំ​ទី​២​។​

​សូមបញ្ជាក់​ថា ដើម្បី​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​នេះ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ត្រូវ​មានបណ្ឌ​សមធម៌ ដែល​មាន​សុពលភាព ដោយ​ឈរ​លើ​កម្រិត​ភាពក្រីក្រ​៖ ក្រ កម្រិត​១ (​ទីទ័លក្រ​) ឬ ក្រ​កម្រិត​២ (​ក្រ​) និង​បាន​ទៅ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ក្នុងកំលុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ នៅ​សាលាឃុំ សង្កាត់​ណាមួយ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់ថា ការឧបត្ថម្ភ​សាច់ប្រាក់​នេះ​នឹង​ត្រូវ​ផ្តល់​ជូន​ទៅ​តាម​ប្រភេទ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​។ ការឧបត្ថម្ភ​សាច់ប្រាក់​នេះ កំណត់​ដូច​ខាងក្រោម​៖
​ទី​១៖ តំបន់​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​
* «​សម្រាប់​បណ្ណ ក្រ​-១» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៥២០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម​៤ ម៉ឺន​រៀល ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម​៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​។​
* «​សម្រាប់​បណ្ណ ក្រ​-២»៖ ក្នុង​១​គ្រួសារ ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៣៦ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨ ០០០៛​ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​។​
​ទី​២៖ តំបន់​ទីប្រជុំជន​ក្រៅពី​រាជធានី​ភ្នំពេញ​
* «​សម្រាប់​បណ្ណ ក្រ​-១» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ៤​ម៉ឺន​រៀល​)​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ៤​ម៉ឺន​រៀល ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ ។​
* «​សម្រាប់​បណ្ណ ក្រ​-២» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម​២៨ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នក​ផ្ទុកមេរោគ​អេដស៍ ។​
​ទី​៣៖ តំបន់​ជនបទ​
* «​សម្រាប់​បណ្ណ ក្រ​១» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ៨​ម៉ឺន​រៀល បូក​បន្ថែម ២៤ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ ឡើង និង អ្នក​ផ្ទុកមេរោគ​អេដស៍​។​
* «​សម្រាប់​បណ្ណ ក្រ​-២» ៖ ក្នុង ១​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន ៨ ម៉ឺន​រៀល បូក​បន្ថែម ១៦ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម​១៦ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុង គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​, ជន​មាន​ពិការភាព​, ជន​ចាស់ជរា​អាយុ​ចាប់ពី ៦០​ឆ្នាំ ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​៕

Filed in: ព័ត៌មានជាតិ