ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាល​រាជធានី​ភ្នំពេញ ប្រាប់​ពលរដ្ឋ​ជាង​១០០​គ្រួសារ សង់​លំនៅដ្ឋាន​រំលោភ​លើ​ប្រឡាយ​លូ​ប្រាំ ត្រូវ​រុះរើ​ចេញ​ដោយ​ខ្លួនឯង មុន​អាជ្ញាធរ​ចាត់វិធានការ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ចុះ​ពិនិត្យមើល​ស្ថានីយ៍​បូមទឹក​លូ​ប្រាំ ប្រឡាយ​បង្ហូរ​ទឹកលូ​ប្រាំ និង​ប្រឡាយ​បឹង​ហា ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ និង​ខណ្ឌ​ដង្កោ​។ ក្នុងនោះ​រកឃើញថា មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​សង់​លំនៅដ្ឋាន​រំលោភ​ដី​ប្រឡាយ​។​

​លោក ឃួ​ង ស្រេង បាន​ណែនាំ​មន្ត្រី​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី កំណត់​ឲ្យបាន​ច្បាស់​ពី​ដី​សាធារណៈ​របស់​រដ្ឋ និង​ដី​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ខណៈ​ដែរ​ប្រឡាយ​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ មួយចំនួន​សង់​លំនៅដ្ឋាន​រំលោភ​នៅ​លើ​ប្រឡាយ ជាមួយនឹង​ការចាក់ដី​បំពេញ​ប្រឡាយ​រំលោភ​យក​ជា​កម្មសិទ្ធិ​ផង​ដែរ​នោះ​។​

​បន្ថែម​ពី​នេះ អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ជា​ជំហរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បង្កើតឲ្យមាន​ក្រុមការងារ​មួយ ដែល​មាន​ការចូលរួម​ពី​ការិយាល័យ​សូរិយោដី​ខណ្ឌ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​បាញ់ថ្នាំ​កំណត់​ទីតាំង​ឲ្យបាន​ច្បាស់ និង​ធ្វើ​ការណែនាំ​ប្រជាពលរដ្ឋ ដែល​រំលោភ​ប្រឡាយ​ខាងលើ​ឲ្យ​រុះរើ​ចេញ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ប្រឡាយ​បង្ហូរទឹក​មាន​សារៈប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជនបទ ប្រកបមុខរបរ​ធ្វើស្រែ​ចំការ ប្រឡាយ​ទឹក​នេះ​ហើយ ជា​អ្នក​ផ្ដល់​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ស្រោចស្រព​ស្រែ ចម្កា ផលដំណាំ​ផ្សេងៗ​។ សម្រាប់​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ​វិញ ប្រឡាយ​បង្ហូរទឹក​ក៏​មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​វា​អាច​រំដោះ​ទឹក​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង បាន​យ៉ាង​ប្រសើរ​។​

​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា ប្រឡាយ​លូ​ប្រាំ​នេះ មាន​ទទឹង​៥០​ម៉ែត្រ ដោយ​ទុក​ផ្លូវ​សងខាង ហើយ​ត្រូវបាន​ប្រជា​ពលរដ្ឋ​រំលោភ​យក​ចំនួន ជាង​១០០​គ្រួសារ ដោយ​ក្នុង​នោះ នៅ​ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ​៣ ចំនួន​៣៥​គ្រួសារ និង​ភូមិ​ឫស្សី​២ ចំនួន​៧៦​គ្រួសារ​។ ពួកគាត់​ទាំង​នេះ បាន​សង់​លំនៅដ្ឋាន​រំលោភ នៅលើ​តួ​ប្រឡាយ​តែម្ដង​។​

​គួរបញ្ជាក់​ថា ស្ថានីយ៍​បូម​ទឹកលូ​ប្រាំ មាន​ទីតាំង​ស្ថិតនៅ​ចំណុច​មុំ​បី ចំណុច​ប្រសព្វ​៣​ខណ្ឌ គឺ​ខណ្ឌ​មានជ័យ ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ដង្កោ​។ ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​ចេញពី​តំបន់​ជាច្រើន នៅក្នុង​ខណ្ឌ​ទាំង​៣​នេះ​តែម្តង​។​

​ស្ថានីយ៍​បូម​ទឹកលូ​ប្រាំ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ ក្នុង​ការបូមទឹក​ចេញពី​តំបន់​ខាងកើត ព្រលានយន្តហោះ តំបន់​ចោមចៅ តំបន់​ត្រពាំង​ថ្លឹង ភូមិ​គោក​បញ្ជាន់ តំបន់​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា តំបន់​ថ្មគោល ផ្លូវ​២០០៤ និង​មួយ​ផ្នែក​ទៀត ពី​សង្កាត់​ទឹកថ្លា ខាងត្បូង​មហាវិថី​សហព័ន្ធរុស្ស៉ី ដែល​មាន​ទំហំ​ផ្ទៃ​រង​ទឹកភ្លៀង រហូតដល់​១០២៨​ហិកតា​។​

​ស្ថានីយ៍​បូម​ទឹកលូ​៥ សាងសង់​ឡើង​ជា​អគារ​ថ្មី មាន​បណ្តោយ​១៨.៩​ម៉ែត្រ ទទឹង​១០.៩​ម៉ែត្រ បំពាក់​បំពង់ បូមទឹក​៤​គ្រឿង ក្នុងនោះ បំពង់ មុខកាត់​៨​តឹក ២​គ្រឿង និង​បំពង់​មុខកាត់​១​ម៉ែត្រ ចំនួន​២​គ្រឿង ដែល​អាច​មាន​សមត្ថភាព​បូមទឹក​បាន​៥​ម៉ែត្រគូប ក្នុង​មួយ​វិនាទី ស្មើនឹង​២៨,៨០០​ម៉ែត្រគូប​ក្នុង​១​ម៉ោង​។ ប្រឡាយ​នេះ​នាំ​ទឹក​ហូរ​ទៅ​ប្រឡាយ​ម័រ បន្ត​ទៅ​ជើងឯក និង​បន្ត​ទៅ​ស្ទឹង​ជ្រៅ ខេត្តកណ្តាល​ទើប​ហូរ​ចូល​ទន្លេ​៕

Filed in: ព័ត៌មានជាតិ