ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម នឹង​លោក​ជំទាវ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ចូល​ទៅ​រោង​ឧបោសថ​០១​ខ្នង នៅ​ស្រុក​ម៉ាឡៃ​!!!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកស្រី វង្ស ស៊ីម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​នូវ​ការ​នូវ​រោង ឧបោសថ​(​បោ​ថ​) ០១​ខ្នង មាន​បណ្តោយ​១២,៥០​ម៉ែត្រ​និង​ទទឹង​៨,៥០​ម៉ែត្រ ដែល​ផ្តួចផ្តើម​កសាង​ដោយ​លោក​ឧត្តមសេនីយ៍ទោអា​ត់ ខែម និង​លោកស្រី​វង្ស ស៊ីម ដោយ​ចំណាយ​ថវិកា​កសាង​អស់​ចំនួន​១៥,៥០០​ដុល្លា នៅ​វត្ត​ពោធិ​រាម​សាមគ្គី​ប៉ោយ​អង្គរ ស្ថិក្នុង​ភូមិ​ប៉ោយ​អង្គរ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។​

​ថ្លែង​នាឱកាស​នោះ​លោក ស្វាយ ជា អភិបាលរង ស្រុក​ម៉ាឡៃ និង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បាន​មានប្រសាសន៍ថា ៖ កាលដើមឡើយ​នៅ​ភូមិសាស្ត្រ​ប៉ោយ​អង្គរ​នេះ គឺជា​តំបន់​សមរភូមិ​ដ៏​ក្តៅគគុក តែ​បច្ចុប្បន្ន​ជា​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាពសុខសាន្ត ។
​ជាមួយគ្នានេះ​ដែរ​សមិទ្ធ​ផល​ដែល​យើងទាំងអស់គ្នា​ទទួលបាន​នឹង​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នាពេលនេះ ក៏​អាស្រ័យ​ដោយ​ប្រទេស​ជាតិ​យើង​ទទួលបាន​នូវ​សុខសន្តិភាព​ដ៏​ពេញលេញ ក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សមត្តេ​ច​អគ្គមហាសេ​នាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ប្រទេសជាតិ​ត្រូវបាន​អភិវឌ្ឍ​និង​មាន​ការរីកចម្រើន​ជា​លំដាប់​ទាំង​វិស័យ​ពុទ្ធិ​ចក្រ​និង​អាណាចក្រ ។​

​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់​ថា ៖ បច្ចុប្បន្ននេះ នៅលើ​ពិភពលោក​បាន​ជួប​នូវ​វិបត្តិ​ជម្ងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ កូរ៉ូណាឬ កូវី​ដ​១៩ ដោយឡែក​នៅ​ប្រទេស​កម្ពុជា​យើង​ក៏​ទទួលរង​នូវ​វិបត្តិ​នៃ​ជម្ងឺ​ឆ្លងកូវី​ដ​១៩​នេះ​ផង​ដែរ ដែល​សព្វថ្ងៃ​មាន​អ្នក​ឆ្លង​វី​រ៉ុស​កូវី​ដ​១៩​នេះ ចំនួន​១៤១​នាក់ សំរាក​ព្យាបាល​ចំនួន​១០​នាក់ ជាសះស្បើយ​ចំនួន​១៣១​នាក់ គ្មាន​អ្នក​ស្លាប់ ។ ដើម្បី​ទប់ស្កាត់​នូវ​ជម្ងឺ​នេះ សូម​ពុក ម៉ែ​បងប្អូន ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដោយ​មាន​អនាម័យ លាង​សម្អាត​ដៃ​និង​សាប៊ូ ឬ ទឹក​ជៀល ទៅ​ណា​មក​ណា​ត្រូវ​ពាក់​ម៉ាស់​ជាប្រចាំ ចំពោះ​បងប្អូន​ដែល​ត្រឡប់​មកពី​ចំណាកស្រុក ត្រូវ​តែ​នៅ​ដាច់​ដោយឡែក​ក្នុង​រយៈពេល ១៤​ថ្ងៃ និង​កាត់បន្ថយ​ការជួបជុំ​គ្នា​ជាដើម ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់ទៀតថា ៖ នៅក្នុង​ពិធី​សម្ពោធ​នូវ​រោង​ឧបោសថ​(​បោ​ថ​)​នៅ វត្ត​ពោធិ​រាម​សាមគ្គី​ប៉ោយ​អង្គរ​នេះដែរ លោក​បាន​នាំយក​នូវ​អំណោយ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ឧបនាយ​ករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ មក​ចែក​ជូន​ល់​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ចូល​ក្នុង​កម្មវិធី​នេះ​ចំនួន​២១០​នាក់ ម្នាក់​ទទួលបាន​ក្រ​ម៉ា​០១ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០​គ្រួសារ​ក្នុង​០១​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន​២៥​គ​.​ក្រ​,​ក្រ​ម៉ា​០១​និង​ថវិកា​២​ម៉ឺន​រៀល ។​

​ជាមួយគ្នា​នោះ​ដែរ លោក​បាន​នាំយក​នូវ​ទៀនវស្សា មក​ប្រគេន​ដល់​ព្រះ​សង្ឈ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​ពុទ្ធិ​សី​ម៉ា​វត្ត​ចំនួន​២០​ក្នុង​ស្រុក​ម៉ាឡៃ ដោយ​ក្នុង​០១​វត្ត មាន​ទៀនវស្សា​០១​គូ​និង​គ្រឿង​បរិក្ខា​មួយចំនួន រួម​ទាំង​ថវិកា​២០​ម៉ឺន​រៀល ព្រះ​សង្ឈ​ចំនួន​៣០​អង្គ​០១​អង្គ​២​ម៉ឺន​រៀល ។​

​ក្នុងនោះដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​នាំយក​គ្រូពេទ្យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទៅ​ពិនិត្យ​ជម្ងឺ​ទូទៅ​និង​ចែក​ជូន​ឱសថ​មួយចំនួន​សម្រាប់​ព្យាបាល​ជម្ងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​នៅ​ទីនោះ រួម​ទាំង​មាន​ពិធី​ដើម​កូន​ឈើ​ទុក​ជាំ​អនុ​ស្សា​រីយ៍​ផងដែរ ៕

Filed in: ព័ត៌មានជាតិ