ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​) ÷​នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក សុខ រស់ អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង និង​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ព្រៃ​វ​ល្លិ៍ ក្រោម​អធិបតីភាព​លោក នួន ច័ន្ទ​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​តំណាង​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​នៅក្នុង​ពិធី​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី មន្ត្រីរាជការ​គយ និង​រដ្ឋាករ លោក​អភិបាលក្រុង​-​ស្រុក តំណាង​កងកម្លាំង​ទាំង​បី​ប្រភេទ និង​អាជ្ញាធរ​ពាក់​ពន្ធ​ជាច្រើនរូប​ទៀត​។​

​លោក សុខ រស់ អភិបាលរង​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង និង​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ព្រៃ​វ​ល្លិ៍ ត្រូវ​ធានា​ជំរុញ​ការអនុវត្ត​ការងារ​គយ និង​រដ្ឋាករ​ប្រកបដោយ​ប្រសិទ្ធភាព និង​វឌ្ឍនភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ការងារ​ខ្ពស់បំផុត ដើម្បី​ធានាបាន​នូវ គុណភាព តម្លាភាព សមធម៌ និង​សុវត្ថិ​ត​ភាព ដូច​មានចែង​ក្នុង​ក្រមសីលធម៌ និង​កិរិយាមារយាទ​របស់​មន្ត្រី​រាជការគយ និង​រដ្ឋាករ​។ ពង្រឹង​ការអនុវត្ត​ច្បាប់ បំពេញ​ការងារ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​តាម​ឋានានុក្រម​។ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​។​

​លោក នួន ច័ន្ទ​រិទ្ធ បាន​ថ្លែងថា «​ការផ្លាស់ប្តូរ គឺជា​ភារកិច្ច​ចាំបាច់ និង​តម្រូវការ​របស់​រាជរដ្ឋាភិបាល ស្របតាម​គោលនយោបាយ​ជាតិ​។ ជាមួយគ្នា​នោះ អ្នក​ចាស់​ផ្លាស់​ទៅ​ដោយ​ភាព​រីករាយ ដោយឡែក អ្នកថ្មី​ឡើងកាន់តំណែង​ថ្មី ត្រូវ​បន្ត​ដឹកនាំ​ឲ្យបាន​ល្អ​ប្រសើរ និង​ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទំនិញ ឆ្លងកាត់​ឲ្យបាន​ត្រឹមត្រូវ និង​ទប់ស្កាត់​បទល្មើស​គេច​ពន្ធ​គ្រប់​ប្រភេទ​ផងដែរ​»​។​

​សូមបញ្ជាក់​ថា លោក ហេង សំបូរ ត្រូវបាន​តែងតាំង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង​ជំនួស​លោក ខៀវ សារឿ​ន ដែល​ត្រូវ​ទទួល​មុខតំណែង​ថ្មី​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពង់ធំ និង​ប្រកាស​លោក ចាន់ តារា ជា​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វា​យ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​៕

 

Filed in: ព័ត៌មានជាតិ