ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ ដល់​សមាជិក​ខ្លួន​ជាមួយនឹង​ឧបករណ៍​ទំនើប​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ដំណើរការ ពិនិត្យ​និង​ព្យាបាល​មាត់​ធ្មេញ ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ឡើងវិញ​បន្ទាប់ពី​បាន​សម្រាក​អស់​មួយ រយៈ​ដោយសា​បញ្ហា​ប្រឈម​ជា​មួយ​ជំងឺឆ្លង កូវី​ដ​១៩​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​យកចិត្តទុកដាក់​គិតគូ ពី​សុខមាលភាព​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ទាំងអស់ តាមរយៈ​ការអប់រំ​ជា​ប្រចាំ​អំពី វិធានការ​អនាម័យ​ថែទាំ​សុខភាព ការ​ហាត់ប្រាណ និង​របប​អាហារ​ប្រចាំថ្ងៃ​។​

​ពាក់ព័ន្ធ​ជាមួយ​សុខភាព​មាត់​ធ្មេញ​របស់​កងកម្លាំង គឺ​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​រៀបចំ​ឲ្យមាន​នូវ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ បំពាក់​ឧបករណ៍ សម្ភារៈ ដ៏​ទំនើប និង​បាន​បើកសម្ពោធ​ឲ្យ​ដំណើរកា​រ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ ក្រោម​ការឧបត្ថម្ភ និង​គាំទ្រ​ពី​លោក​ទន្ត​បណ្ឌិត ទិត ហុង​យឺ ក្រុមគ្រូពេទ្យ និង​បុគ្គលិក​ទាំងអស់ នៃ​មន្ទីរពេទ្យ​ទន្តសាស្ត្រ​រំ​ចង់ តែ​ដោយ​បញ្ហា​ប្រឈម​នឹង​ជំងឺឆ្លង កូវី​ដ​១៩ កម្មវិធី​ពិនិត្យ​ព្យាបាល​មាត់​ធ្មេញ​នេះ ត្រូវបាន​ផ្អាក​ដំណើរការ​មួយ​រយៈ រហូតមកទល់​ពេលនេះ ទើប​ចាប់ផ្ដើម​ដំណើរការ​សារ​ឡើងវិញ​៕

​ទីចាត់ការ សារព័ត៌មាន​និង គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​
www.kap-news.com
077797952/0887797952
WhatsApp=012580455

 

Filed in: ព័ត៌មានជាតិ