ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តា​ប់ អនាម័យ​បរិស្ថាន និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ បើទោះបីជា​ថ្ងៃអាទិត្យ​ក៏ដោយ នៅ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០ នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ក្រោម​ការបញ្ជា​របស់ លោក សុខ ព​ញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​មាន មហាវិថី​ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ព្រះ​នរោត្តម ព្រះសីហនុ ព្រះ​សុរាម្រិត ព្រះ​សុធារស ព្រះស៊ីសុវត្ថិ ៥១ ៦៣ ១០៦ ១០៨ ១៣ ១៤៨ ជុំវិញ​មន្ទីរពេទ្យ ព្រះ​អង្គ​ឌួង​។​

​ជា​លទ្ធផល​ក្នុង​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​នោះ កម្លាំង​បាន​ចាក់​សោរ​រថយន្ត​ទុក​នៅ​នឹង​កន្លែង​ចំនួន ០១​គ្រឿង និង​ស្ទួច​រថយន្ត​ចំនួន ០០​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​, ចាប់​រថយន្ត​ដឹក​ដី​ចំនួន ០១​គ្រឿង​យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​, ចាប់​យក​ម៉ូតូ​កង់​បី​ចត​ឥត​សណ្តាប់ធ្នាប់​ចំនួន ០១​គ្រឿង និង​រទេះ​លក់ដូរ ០៣​គ្រឿង យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​។​

​ជាមួយ​គ្នា​កម្លាំង​ក៏​សហការ​ជាមួយ​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ចុះ​ប្រមូល​សំរាម​សេសសល់ និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ និង​ដេប៉ូ​សំរាក​បណ្តោះអាសន្ន​មាន​មហាវិថី ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត ព្រះសីហនុ ៥១ ៦១ ១១៤ ៦៧ ១២៨ ១២៦ ៨១ ១៥៤ ៦៣ ១១៨ ៨៦ ៧០ ៩៣ ៦៨ ៧២ ព្រមទាំង​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ធ្វើ​ការសំអាត បូម​ធូលី ដី ស្លឹក​ឈើ និង​សំរាម នៅ​សួន​មុខ​ព្រះបរមរាជវាំង រហូត​ដល់​សួន​មុខ​ផ្សារ​រាត្រី និង​សួន​ច័ន្ទ​ឆាយ៉ា និង​បាញ់​ទឹក​លាង​សំអាត និង​រៀ​ចំ់​អាជីវករ​លក់ដូរ​ឱ្យមាន​សណ្តាប់ធ្នាប់​នៅ​ផ្លូវ​លេខ ១៤៨ ទី​រួម​ផ្សារកណ្តាល​៕

Filed in: ព័ត៌មានជាតិ