ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម គួច ចំរើន ចូលរួម​ដាំ​កូន​កោង​កាង​ចំនួន ២,០០០​ដើម នៅ​ស្រុក​ព្រៃនប់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​កូន​កោង​កាង​ចំនួន ២,០០០​ដើម នៅ​ភូមិ​ជម្ពូ​ខ្មៅ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២០ ។​

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ​ឱ្យដឹងថា មន្ទីរ​កសិកម្ម បាន​រៀបចំ​ពិធី​ដាំ​កូន​កោង​កាង​ចំនួន ២,០០០ ដើម ត្រូវបាន​ធ្វើ​ការដាំដុះ​ឡើងវិញ​នៅលើ​ផ្ទៃដី​ជាង ២​ហិកតា នៅ​ភូមិ​ជម្ពូ​ខ្មៅ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ តាម​គោលបំណង​របស់​ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ ដោយ​បាន​មើលឃើញ​នូវ​ការកាប់បំផ្លាញ​ព្រៃកោងកាង​នៅ​ទំនប់​ប៉ុល​ឌែ ឯកឧត្តម​ក៌បានផ្តួច​ផ្តើម​ឱ្យ​មន្ទីរ​កសិកម្ម រៀបចំ​ដាំ​កោង​កាង​ស្ថារឡើងវិញ និង​បំផុស​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ព្រៃកោងកាង​នេះ ចូលរួម​ថែរក្សា​ការពារ និង​អភិរក្ស​ព្រៃកោងកាង​ឱ្យបាន​គង់វង្ស ។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ការចូលរួម​ដាំ​កូន​កោង​កាង​ក្នុង​ទំនប់​ប៉ុល​ឌែ​ឡើង​វិញ​នា​ពេល​នេះ ដោយ​កន្លងមក​សង្កេត​ឃើញ​មាន​ជន​មួយចំនួន​បាន​កាប់​បំផ្លាញ​ព្រៃកោងកាង យើង​ត្រូវ​ធ្វើ​ការដាំដុះ​ឡើងវិញ និង​ជា​ការព្រមាន​ដល់​ជនល្មើស​កាប់​បំផ្លាញ​ព្រៃកោងកាង ព្រោះ​ព្រៃកោងកាង​មាន​សារប្រយោជន៍​សំខាន់​ណាស់ រួមចំណែក​ផ្តល់​ជា​ជម្រក​សម្រាប់​មនុស្ស និង​សត្វ​រស់នៅ រួមចំណែក​ការ​ច្រោះ​បាក់​ដី ការពារ​ទឹកជំនន់ ខ្យល់ព្យុះ ផ្តល់​ទីតាំង​សម្រាប់​ទេសចរណ៍ បង្កើន​ចំណូល​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ប្រើប្រាស់​សក្តានុពល​ធម្មជាតិ​ដ៏​សម្បុរ​បែប​យកទៅ​ធ្វើការ​ចិញ្ចឹម ជីវិត ព្រៃកោងកាង​បាន​ចូលរួម​ការពារ​បរិស្ថាន​មាន​ភាពល្អប្រសើរ ។​

​សូម​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃកោងកាង ព្រមទាំង​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដូចជា តាម​ច្បាប់​ជលផល​បាន​ចែង​យ៉ាងច្បាស់​ថា​អ្នក​កាប់ និង​អ្នកបញ្ជា​ឱ្យ​កាប់ គឺជា​អ្នក​ដែល​បាន​ប្រព្រឹទ្ធ​បទល្មើស​ដូច​គ្នា ការកាប់ ការ​ឈូសឆាយ ការ​រុករាន ការគ្រប់គ្រង ហ៊ុំ​ព័ទ្ធ​របង​យក​ដី​ព្រៃកោងកាង​ជា​បទល្មើស ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៣ ទៅ ៥​ឆ្នាំ និង​ផាកពិន័យ​ជា​ប្រាក់​ថែមទៀត​ផង ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ធ្វើ​ការអំពាវនាវ​សូម​កុំ​បន្ត​កាប់បំផ្លាញ​ព្រៃកោងកាង​បន្តទៀត អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ម៉ឺង​មាត់​បំផុត មិន​លើកលែង មិន​យោគយល់ ឱ្យ​ពួកគេ​បន្ត​ការកាប់បំផ្លាញ​ព្រៃកោងកាង​បែបនេះ​បន្ត​ទៀត​នោះ​ទេ ព្រោះថា ព្រៃកោងកាង​ជា​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ​យើង​ទាំងមូល មិនគួរ​រង​ការបំផ្លាញ​ពី​ក្រុម​ជន​មួយ​ក្តាប់​តូច​ណាមួយ ឬ​ក្រុម​ណាមួយ​កាប់បំផ្លាញ​ក្នុង​គោលដៅ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ម្យ៉ាង​ទៀត​ជា​ការបំផ្លាញ​ផលប្រយោជន៍​របស់​ជាតិ​ទាំងមូល មិន​គិត​ពី​ផលប្រយោជន៍​រួម​នៃ​ព្រៃកោងកាង​ដែល​បាន​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស និង​សត្វ​សម្រាប់​ការរស់នៅ ដូច្នេះ​យើង​មិន​អាច​បន្ត​ឱ្យ​មាន​អំពើ​កាប់​បំផ្លាញ​រុករាន​ព្រៃកោងកាង​របស់​យើង​បន្ត​ទៀត​នោះទេ ។​

​ឯកឧត្តម គួច ចំរើន បន្តថា ថ្ងៃនេះ​យើង​ចូលរួម​ដាំ​កូន​កោង​កាង តែ​យើងក៌​ចង់​ប្រាប់​បងប្អូន​ប្រជាពល​រដ្ឋ​ឱ្យ​មាន​ការយល់ដឹង​អំពី​សារ​:​សំខាន់​នៃ​ព្រៃកោងកាង មន្ត្រី​របស់​យើង​ត្រូវ​អនុវត្ត​តួនាទី ភារកិច្ច​ការពារ​ព្រៃ​ធម្មជាតិ​របស់​យើង​ទុក​ជា​ប្រយោជន៍ ជា​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ​យើង​ទាំងអស់គ្នា ដូច្នេះ​ចាប់ពី​ពេលនេះ​តទៅ សូម​បងប្អូន​កុំ​បន្ត​កាប់ រុករាន​បន្តទៀត មន្ត្រី​របស់​យើង​មិន​លើកលែង​ទេ​ការបំផ្លាញ​ព្រៃកោងកាង គឺ​ស្មើនឹង​បំផ្លាញ​អាយុជីវិត​ខ្លួនឯង​យ៉ាង​ដូច្នោះ​ដែរ ។ ហើយ​ថ្ងៃនេះ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ព្រៃកោងកាង​ឡើងវិញ ដើម្បី​ការពារ ថែរក្សា​នូវ​ព្រៃកោងកាង​ឡើងវិញ ព្រៃ​នេះ​សម្រាប់​ជួយ​ដល់​ការរស់នៅ ភាពសុខសាន្ត​នៅក្នុង​សហគមន​របស់​យើង ជន​ណា​កាប់បំផ្លាញ​នឹងត្រូវ​ផន្ទាទោស​តាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ