ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពាក់​ឋានន្តរសក្តិ​ជូន​សមាជិក នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៥១៤​នាក់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​សៅរ៍ ទី​០៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​រៀបចំ​ពិធី​បំពាក់​ឋានន្តរ​ស​កិ្ត​ជូន​ដល់ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៥១៤​នាក់ (​ស្រី​១២​នាក់​) ក្រោម​អធិបតីភាព​ឧត្តមសេនី​យ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

ពិធី​នេះ​រៀបចំឡើង មាន​ការចូលរួម​ពី​មេបញ្ជាការរង នាយរង​សេនាធិការ នាយការិយាល័យ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ព្រមទាំង នាយទាហាន នាយទាហានរង ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ជាច្រើនរូប​ទៀត​។​

​មុនពេល​ចាប់ផ្ដើម​កម្មវិធី​បំពាក់​ឋានន្តរសក្ដិ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​នូវ​អនុសាសន៍​ណែនាំ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មក​ណែនាំ​ដល់ នាយ នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់អ​នុវ​ត្ត​ន៍​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ សីលធម៌ គុណធម៌ គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស ពិសេស​ត្រូវ​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន នូវ​ទិស​ស្លោក​របស់​លោកនាយ​ឧត្ដមសេនីយ៍​គឺ​៖
* ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ​
* ចំពោះ​រាស្ត្រប្រជា​ត្រូវតែ​បម្រើ​
* ច្បាប់​ត្រូវតែ​គោរព​
* បទល្មើស​ត្រូវតែ​បង្ក្រាប​ឲ្យខាងតែបាន និង​
* ជួយ​គិត ជួយ​ធ្វើ រួម​ទទួលខុសត្រូវ​
​ព្រម​ជាមួយ​គ្នា​នោះ​ផងដែរ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ដាស់តឿន​ក្រើនរំលឹក ដល់​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានកា​រ បង្ការ និង​ទប់ស្កាត់ រលក​ទី​ពីរ នៃ​ជម្ងឺ​ឆ្លងកូវី​ដ​-១៩ (Covid-19) តាមរយៈ​ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារ​អាវុធហត្ថ​នីមួយៗ ពាក់​ម៉ាស់​ឬ​របាំង​ការពារ​មុខ​ឲ្យបាន​ត្រឹមត្រូវ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់​កុល ឬ​ជែល រក្សា​គ​ន្លាត​សុវត្ថិភាព​បុគ្គល សង្គម និង​មាន​វិធានការ​ប្រុងប្រយ័ត្ន​ផ្សេងៗ ស្រប​តាម​សេចក្តីណែនាំ របស់​ក្រសួង​សុខាភិបាល ព្រោះថា ប្រសិនបើ​ពិភពលោក​នៅ​តែ​មិនទាន់​មាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ពិត​ប្រាកដ ហើយ​វ៉ាក់សាំង​នៅតែ​បន្ត​មិនទាន់​មាន​ដាក់ឲ្យ​ប្រើប្រាស់ នោះ​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ត្រូវ​ចាំ​ថា​យើង​ទាំងអស់គ្នា​អាច​ភ្លេច​មេ​រោគកូ​វីដ​១៩​នេះ​បាន ប៉ុន្តែ​មេរោគ​នេះ​មិន​ដែល​ភ្លេច​យើង​ទាំងអស់​គ្នា​ទេ​។​
​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្ដាំផ្ញើ ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​ឋានន្តរសក្តិ​ថ្មី​នាពេលនេះ ត្រូវតែ ខិតខំ បន្ត អនុវត្ត ភារកិច្ច​ដែល​ថ្នាក់លើ​បាន​ដាក់ចុះ​ឲ្យបាន​ល្អ និង​ពង្រឹង​ការងារ​សន្តិសុខ​សង្គម​ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត ដើម្បី​រួមចំណែក ការពារ​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ប្រទេស​យើង និង​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរព​ច្បាប់ គោរព​សិទ្ធមនុស្ស និង​បទបញ្ជា​ទាំងឡាយ​របស់​ថ្នាក់លើ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់​។​
​ចំពោះ​នាយទាហាន នាយទាហានរង ទាំង ៥១៤​នាក់ ដែល​ត្រូវបាន​បំពាក់​ឋានន្តរសក្តិ រួមមាន​៖
* ថ្នាក់​វរសេនីយ៍ទោ ចំនួន ១២ នាក់​
* ថ្នាក់​វរសេនីយ៍ត្រី ចំនួន ១៦ នាក់​
* ថ្នាក់​អនុសេនីយ៍ឯក ចំនួន ០៧ នាក់​
* ថ្នាក់​អនុសេនីយ៍ទោ ចំនួន ០៦ នាក់​
* ថ្នាក់​អនុសេនីយ៍ត្រី ចំនួន ៣៩ នាក់​
* ថ្នាក់​នាយចំណង់ ចំនួន ០១ នាក់​
* ថ្នាក់​ព្រិន្ទបាលឯក ចំនួន ៣៨៣​នាក់​
* ថ្នាក់​ព្រិន្ទបាលទោ ចំនួន ៥០ នាក់​៕

Filed in: ព័ត៌មានជាតិ