ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោក សោម ពិសិដ្ឋ ដឹកនាំ​កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ កាល​កាលពី​រសៀល​ថ្ងៃ​សុក្រ​ទី​០៣ ខែកក្កដា ឆ្នាំ ២០២០ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប បានបេ​ី​កកិច្ចប្រជុំ ព្រម​ជាមួយ​សមាសភាព​ពាក់ព័ន្ធ​បន្ថែម​មួយចំនួនទៀត ក្ក្រោម​អធិបតីភាព លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ។​

​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ លោក​អភិបាលខេត្ត បាន​ផ្សព្វផ្សាយ​នូវ​បទបញ្ជា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អំពី​ការ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រស់នៅក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ ដែល​សម្តេច​តេជោ​បានដាក់ចេ​ញ​ក្នុង​សម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ នៅ​ថ្ងៃ​ទី​០៣ កក្កដា ២០២០​។​

​ជាមួយនេះ លោក​បាន​ណែនាំ​ដល់​មន្ទីរ អង្គភាព​ដែល​ពាក់ព័ន្ធ​ជាពិសេស​គឺ មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត គឺ​ត្រូវ​ត្រៀម​សហការ​ឲ្យបាន​ល្អ​ជាមួយ​ក្រសួង​ក្នុង​ការ​តែ​កាត់​ឆ្វៀល​ដី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​មក​រស់នៅ​លើ​ទីតាំង​ដី​ដែល​ជា​គម្រប​ព្រៃឈើ ឬ​ជា​តំបន់​ការពារ ឬ​តំបន់​អភិរក្ស​សត្វព្រៃ​របស់​រដ្ឋ ដែល​មាន​ពលរដ្ឋ​បាន​មក​ធ្វើ​ផ្ទះ​រស់​នៅ​ជាង​ដប់​ម្ភៃ​ឆ្នាំ​មកហើយ​នោះ​។

​លោក សោម ពិសិដ្ឋ ក៏​បាន​ណែនាំ​បន្ថែម​ដល់​មន្ទីរ​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ពិនិត្យ សិក្សា និង​ធ្វេី​ស្ថិតិ​ឲ្យបាន​ច្បាស់លាស់​ប្រកប​ដោយ​តម្លាភាព និង​សមធម៌​នូវ​ប្រជាពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​លេីដី​រដ្ឋ​កន្លងមក បង្កើត​កូនចៅ​រាប់សិប​ឆ្នាំ​មកហើយ​នៅលើ​ទីតាំង​ដី​ទាំងនោះ ដេ​ី​ម្បី​ចេញ​ប្លង់​ឲ្យ​ពួកគាត់​បាន​រស់នៅ​កាន់កាប់​ស្របច្បាប់ ជៀសវាង​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច អត់ឃ្លាន រត់​ទៅ​ចំណាកស្រុក​តទៅទៀត ។

​ក្ក្រៅពីនេះ លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែ ប ក៏​បាន​ដាក់​ចេញ​ទិសដៅ​ការងារ​មួយ​ចំនួន​បន្ថែម​ទៀត​សម្រាប់​អនុវត្ត ជាពិសេស ការការពារ​សន្តិសុខ​សណ្តាប់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ អន្តរជាតិ​ដែល​មក​ទស្សនា សម្រាក លម្ហែ​ក្នុង​ខេត្ត និង​ការអភិវឌ្ឍ​ខេត្ត​ជា​បន្តបន្ទាប់ ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ