ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ជំនុំជម្រះ​រឿងក្ដី​ឧកញ៉ា សុខ ប៊ុន ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ បន្ទាប់ពី​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) អស់​ជាច្រើន​ខែ​រួច​មក នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​បើកសវនាការ សួរដេញដោល​លើ​រឿងក្ដី ឧកញ៉ា សុខ ប៊ុន និង​បក្ខពួក​សរុប​៦​នាក់ ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ដែល​បាន​ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩​។​

​បើតាម​សេចក្ដីរាយការណ៍​របស់ Fresh News អោយដឹងថា សវនាការ​នៅ​ព្រឹក​នេះ ដឹកនាំ​ដោយ​លោក សេង ប្ញ​ទ្ធី ចៅក្រម​ជំនុំជម្រះ និង​មាន​លោក គុជ គឹម​ឡុង ជា​តំណាង​អុ្យការ​។
​ក្រោយ​ស​វនារ​បាន​បញ្ចប់​ពេញ​មួយ​ព្រឹក លោក​ចៅក្រម​ជំនុំជម្រះ នឹង​បន្ត​សំណុំរឿង​លោក​ឧកញ៉ា សុខ ប៊ុន និង​បក្ខពួក​នៅ​រសៀល​ថ្ងៃ​នេះ​ទៀត​។​

​សូមជម្រាបថា ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដី​ការសម្រេច​ឃុំ​ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុន និង​មន្ដ្រី​អាជ្ញាធរ​សង្កាត់​កោះរ៉ុង ចំនួន ៥​នាក់​ផ្សេង​ទៀត ពាក់ព័ន្ធ​ការរំលោភ​ដី​ខុសច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ មុន​បញ្ចូន​សំណុំរឿង​នេះ ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បានសម្រេច​ចោទប្រកាន់​លោក​ឧកញ៉ា សុខ ប៊ុន និង​មន្ដ្រី​អាជ្ញាធរ​សង្កាត់​កោះរ៉ុង ចំនួន ៥​នាក់​ផ្សេង​ទៀត ពាក់ព័ន្ធ​ការរំលោភ​ដី​ខុសច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ មុន​បញ្ចូន​សំណុំរឿង​នេះ ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​ចោទប្រកាន់​នោះ​រួមមាន​ទី​១៖ ឈ្មោះ អ៊ុង និត ប្រធាន​ក្រុមប្រឹក្សា ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​, ទី​២៖ ឈ្មោះ សេង ហួ​លាង ចៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​, ទី​៣៖ ឈ្មោះ ហែម សា​ឡេះ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​, ទី​៤៖ ឈ្មោះ កែ សោម ចៅសង្កាត់រង​ទី​២ ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​, ទី​៥៖ ឈ្មោះ កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ និង​ទី​៦៖ ឈ្មោះ សុខ ប៊ុន អគ្គនាយក សុខ ប៊ុន គ្រុប​៕

Filed in: ព័ត៌មានជាតិ