ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​កិច្ចប្រជុំ​ស្តីពី​ការចុះ​ធ្វើ​សវនកម្ម​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ ២០១៩ និង​ឆ្នាំ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​ខេត្ត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ ចូលរួម​កិច្ចប្រជុំ ស្តី​ពី​ការចុះ​ធ្វើ​សវនកម្ម​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ​២០១៩ និង​ឆ្នាំ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​ខេត្ត ជាមួយនឹង​អាជ្ញាធរ​សវនកម្ម​ជាតិ ដឹកនាំ​ដោយ បណ្ឌិត លាប ប៉ូ​ឡូ ប្រធាន​ប្រតិភូ​អាជ្ញាធរ​សវនកម្ម​ជាតិ​។​

​ការធ្វើ​សវនកម្ម​របស់​អាជ្ញាធ​រ​ជាតិ​នៅ​រដ្ឋបាល​ខេត្ត​កំពត​នេះ ក្នុង​គោលបំណង ពិនិត្យ​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ការ​អនុលោម​តាម​បទបញ្ញត្តិ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចុះ​ធ្វើ​សវនកម្ម​លើ​កិច្ចប្រតិបត្តិការ​ការងា​រលើ​ការរៀបចំ​និង​ការអនុវត្ត​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ខេត្ត​កំពត​សម្រាប់​ការិយ​ប​ច្ឆេ​ទ​២០១៩ និង​ឆ្នាំ​ពាក់ព័ន្ធ​។

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់ ប្រតិភូ​អាជ្ញាធរ​សវនកម្ម​ជាតិ​ដែល​បាន​ចុះមក​ខេត្ត​កំពត​នាពេលនេះ និង​ស្នើសុំ​ដល់​ប្រតិភូ​ជួយ​សម្របសម្រួល​និង​កែតម្រូវ​នូវ​ចំណុច​ខ្វះខាត​បាន​រកឃើញ ដើម្បី​កែលម្អ​ដល់​ការអនុវត្ត​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ កាន់តែ​ល្អប្រសើរ​ឡើង និង​ស្នើសុំ​ឲ្យ​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ សហការ​បាន​ល្អ​ជាមួយ​ប្រតិភូ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​រៀបចំ​ទីកន្លែង​សមរម្យ​សម្រាប់​ប្រតិភូ​ធ្វើ​ការងារ​ក្នុង​កំឡុងពេល​បេសកកម្ម​នៅ​ខេត្ត​កំពត ទទួលបាន​ជោគជ័យ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ