ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក សុខ ពេញវុ​ធ បាន​ធ្វើ​ការសាកល្បង​ប្រើប្រាស់​ម៉ាស៊ីន​បូម​ធូលី ស្លឹកឈើ​និង​សំរាម ចំនួន​០២​គ្រឿង​ដែល​ជា​អំណោយ របស់​ទីក្រុង​ណាន​នី​ង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​ដោយ​ទទួល​បានកា​អនុញ្ញាត​ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ល្ងាច ថ្ងៃ​ច័ន្ទ ៩ កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណ​:​អភិបាលខណ្ឌ​ដូនពេញ បាន​ធ្វើ​ការសាកល្បង​ប្រើប្រាស់​ម៉ាស៊ីន​បូម​ធូលី ស្លឹក​ឈើ និង សំរាម ចំនួន​០២​គ្រឿង ដែល​ជា​អំណោយ​របស់​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន ជា​ទីក្រុង​ចង​សម្ព័ន្ធមេត្រីភាព ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បូម​សំអាត​នៅតាម​បណ្ដាល សួនច្បារ​មាត់ទន្លេ នានា​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​។​

​សូមបញ្ជាក់​ថា​៖ ម៉ាស៊ីន​បូម​ធូលី ស្លឹក​ឈើ និង សំរាម​នេះ ប្រើប្រាស់​អាគុយ​មិន​ប៉ះពាល់​បរិស្ថាន ហើយ​អាច​បូម​សំអាត​បាន ៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឬ​ស្មើនឹង​១​ហិកតា​កន្លះ​ក្នុង​១​ម៉ោង ជា​អំណោយ​របស់​ទីក្រុង​ណាន​នី​ង​ប្រទេស​ចិន​ដែល​បាន​បញ្ជូន​មក​ឲ្យ​រាជធានី​ភ្នំពេញ ស្របពេល​ដែល​ទីក្រុង​ណាន​នី​ង​ផ្តល់​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​–១៩​កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ​។

​ការសាកល្បង​ប្រើប្រាស់​ម៉ាស៊ីន​បូម​ធូលី ស្លឹក​ឈើ និង សំរាម ជា​លើកទីមួយ​នៅ​លើ​សួនច្បារ​មាត់ទន្លេ ចាប់​ពី​មុខ​ផ្សារ​ចាស់​រហូត​ដល់​មុខ​វត្ត​ឧណ្ណាលោម ហើយ​ជាក់ស្តែង​ឃើញ​ថា​ម៉ាស៊ីន​ទាំងពីរ​នេះ​ពិតជា​មាន​គុណភាព​ដែល​អាច​បូម​ធូលី​បាន​ស្អាត និង​មិន​ធ្វើអោយ​ធូលី​ហុយ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ