ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្តាល​)៖ រថយន្ត​សង្គ្រោះ​បន្ទាន់​ថ្មីស្រឡាង​មួយគ្រឿង ដែល​មាន​បំពាក់​ឧបករណ៍​សង្គ្រោះ​បឋម​មួយ​កំផ្លេ ជា​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ត្រូវបាន​ប្រគល់ជូន​ដល់​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ទុក​សម្រាប់​ប្រើប្រាស់​នៅក្នុង​អង្គភាព​ស្នងការដ្ឋាន​។​

​ពិធី​ប្រគល់​-​ទទួល​នេះ ធ្វើឡើង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​លោក​ឧត្តមសេនីយ៍ត្រី សំ អុន តំណាង​បញ្ជាការដ្ឋាន​ជាតិ កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ជា​អ្នក​ប្រគល់ ហើយ​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ជា​អ្នកទទួល​។​

លោក​ឧត្តមសេនីយ៍ត្រី សំ អុន បានឱ្យដឹងថា រថយន្ត​សង្គ្រោះ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី នាពេល​នេះ​ជា​ប្រភេទ រថយន្ត​ម៉ាក​ស្តា​រិច ពណ៌​ស ស៊េរី​ឆ្នាំ​២០០៨ ក្នុង​រថយន្ត​នេះ​មាន​បំពាក់​ឧបករណ៍​សម្រាប់​សង្គ្រោះ​បឋម​រួចជាស្រេច​។​

លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ដែល​បាន​ឧបត្ថម្ភ​រថយន្ត​សង្គ្រោះ​ដល់​ស្នងការដ្ឋាន នគរបាល​ខេត្ត​កណ្តាល​។ រថយន្ត​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​លោក​នឹង​ប្រគល់​ទៅឱ្យ​ការិយាល័យ​សុខាភិបាល​ជា​អ្នកគ្រប់គ្រង ប្រើប្រាស់​ទុក​សម្រាប់​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះអាសន្ន ឬ​ឧបទវហេតុ​គ្រោះថ្នាក់​ជា​យថាហេតុ​ណាមួយ​។​

​លោកស្នងការ​ក៏​បាន​ផ្តាំផ្ញើរ​ដល់​លោកនាយ​ការិយាល័យ​សុខាភិបាល ពិសេស​អ្នក​ប្រើប្រាស់​ផ្ទាល់ ត្រូវ​ខិតខំ​ថែរក្សា​រថយន្ត​សង្គ្រោះ​មួយគ្រឿង​នេះ​ឱ្យបាន​ល្អ​ប្រសើ ធានា​ដល់​គុណភាព​ប្រើប្រាស់​បាន​យូរអង្វែង​៕

Filed in: ព័ត៌មានជាតិ