ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ដង្ហែ​ទៀន​ព្រះវស្សា និង​នាំ​យក​ទេយ្យទាន​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្តបុ​ទុម​សាគរ ក្រុង​តាខ្មៅ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្តាល​)៖ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​លោក​-​លោកស្រី​ស្នងការរង នាយ​-​នាយរង និង​មន្ត្រីនគរបាល​ខេត្ត ដង្ហែ​ទៀន​ព្រះវស្សា ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្តបុ​ទុម​សាគរ (​ហៅ​វត្ត​ក្រ​បៅ​) ស្ថិតក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ដើម្បី​ទុក សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​ចូល​ព្រះវស្សា រយៈពេល​៣​ខែ​ខាងមុខនេះ​។​

​ក្រៅពី​ទៀន​ព្រះវស្សា​ធំ​មួយគូរ លោក​ឧត្តមសេនីយ៍ ឈឿន សុ​ចិត្ត ក៏​បាន​ប្រគេន​ស្លា​ដក​០៥, អង្ករ​ចំនួន​១០​បាវ​, ទឹកក្រូច ០៥​កេស​, ទឹក​ផ្លែឈើ​០៥​កេស​, ទឹក​សុទ្ធ ១០​កេស​, ត្រីខកំប៉ុង​១០​យួរ​, ទឹក​ស៊ី​អី​វ​០៥​យួរ​, ទឹកត្រី​០៥​យួរ​, មី​ម៉ា​ម៉ា​០១​កេស​ធំ​, ប្រេងម៉ាស៊ូត​០២​កាន និង​បច្ច័យ​ចំនួន​២,៤០០,០០០​រៀល ដល់​ព្រះសង្ឃ​សម្រាប់​តម្កល់ទុក ប្រើប្រាស់​ក្នុង​វត្ត​។ ក្រោយ​ពី​កម្មវិធី​បាន​បញ្ចប់​លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ជូន​ថវិកា​ដល់​លោកតា​អាចារ្យ​០៣​នាក់ ១៥០,០០០​រៀល ,​យាយជី តាជី ៣៤​នាក់ ៦៨០,០០០​រៀល ,​ប្រជា​ការពារ ១៦​នាក់​=៣២០,០០០​រៀល​។​

សូមបញ្ជាក់​ថា ពិធី​បុណ្យ​ចូល​ព្រះវស្សា​គឺជា​ពិធីបុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ព្រះពុទ្ធសាសនា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេ​បាន​រៀន​ធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ​។ ពិធីបុណ្យ​នេះ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​រយៈពេល​៣​ខែ ចាប់ពី​ថ្ងៃ​១​រោច​ខែ​អាសាធ​ដល់​ថ្ងៃ ១៥​កើត ខែ​អស្សុជ​។ បងប្អូន​ដែល ជា​អ្នក​មាន​ជំនឿ​ទៅលើ​ព្រះពុទ្ធសាសនា តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដោយ​នាំយក​ជា​សាដក អង្ករ ភេសជ្ជៈ និង​របស់​ប្រើប្រាស់​ផ្សេងៗ ទៅ​ប្រគេន​ព្រះសង្ឃ តាម​លទ្ធភាព​។​

ក្រៅពី​របស់​ប្រើប្រាស់ និង​ម្ហូបអាហារ បងប្អូន​ខ្មែរ​ក៏​បាន​ជា​វទាន​វស្សា​ទៅ​ប្រគេន​ព្រះ​សង្ឈ​ផងដែរ ព្រោះ​យើង​មានជំនឿថា ពន្លឺ​ទៀន​គឺ​ជួយ​បំភ្លឺ​អនាគតជាតិ​ឱ្យ​ភ្លឺ​ស្រស់បំព្រង និង​មាន​សេចក្តីសុខ​ចម្រើន​ដោយ​អំពើ​ល្អ សេចក្តី​ល្អ ហើយ​គេ​ត្រូវ​រក្សា​ភ្លើងទៀន​ឱ្យ​ឆេះ​ជាប់​រហូត​គ្រប់ រយៈពេល​បី​ខែ​។ មួយវិញទៀត​នេះ​ជា​ការជួយ​ដល់​វត្ត​អារាម ក្នុង​ការ​មាន​ទៀន ប្រើប្រាស់​ដើម្បី​ដុត​បំភ្លឺ​នៅពេល​យប់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ