ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សម្ដេច​ក្រឡាហោម ស ខេង​៖ ឆមាស​ទី​១ ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ថយចុះ​ជា​ង​មុន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០​នេះ បានឲ្យដឹងថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ មាន​ការថយចុះ​គួរឲ្យកត់សម្គាល់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​កន្លងទៅ​។ ខណៈ​រយៈពេល​២​ខែ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាច​រណ៍ គ្រោះថ្នាក់​ថយចុះ​ចំនួន​២៣៣​លើក ស្មើនឹង​៣៤​ភាគរយ​។​

​តាមរយៈ​ទំព័រ Facebook សម្ដេច​ក្រឡាហោម ស ខេង បាន​កត់សម្គាល់​ថា ផ្អែក​តាម​ទិន្នន័យ​ខាងលើនេះ គឺ​បាន​បង្ហាញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​ពិតជា​មាន​ការយល់ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់តែច្រើន​នៅ​ពេល​ប្រទេស​ជាតិ មាន​ការរីកចម្រើន មាន​កំណើន​យានយន្ត​ធ្វើដំណើរ និង​កំណើន​អ្នកបើកបរ​ក៏​ដោយ តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​។​

​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ដល់​ជនរួមជាតិ​ទាំងអស់ ជាពិសេស អ្នកប្រើប្រាស់ ផ្លូវថ្នល់​ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ខ្ជាប់ខ្ជួន និង​អរគុណ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​បាន​ល្អប្រសើរ​។​

​ខាងក្រោម​នេះ ជា​ខ្លឹមសារ​ទាំងស្រុង​របស់​ស​ម្ដេច​ក្រឡាហោម ស ខេង ដែល​បាន​បង្ហោះ​នៅលើ​ទំព័រ Facebook៖
«​សួស្តី​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​! ថ្ងៃនេះ​គឺជា​ថ្ងៃទី​១ ខែកក្កដា ជា​ថ្ងៃ​បញ្ចប់​ពាក់កណ្តាល​ឆ្នាំ​២០២០ ហើយ​នៅ​ថ្ងៃនេះ ខ្ញុំ​ក៏​សូម​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ អំពី​លទ្ធផល​ប្រកប​ដោយ​ភាព​វិជ្ជមាន នៃ​បញ្ហា​ចរាចរណ៍​រយៈពេល​១​ឆមាស ឆ្នាំ​២០២០​នេះ គឺ​ការគ្រោះថ្នាក់​មាន​ការថយចុះ​គួរកត់សម្គាល់ បើ​ប្រៀបធៀប នឹង​ឆ្នាំ​មុន និង​មុន​ពេល​មានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ទិន្នន័យ​ជា​ផ្លូវការ បានបង្ហាញ​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​រយៈពេល​១​ឆមាស (​ពី​ថ្ងៃ​ទី​ខែមករា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា​) ឆ្នាំ​២០២០​នេះ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ មាន​ការថយចុះ​៥៥២​លើក ស្មើ​២៥% (១,៦១៩ លើ​២,១៧១​លើក​) ចំនួន​មនុស្ស​ស្លាប់​ថយចុះ ១៧២​នាក់ ស្មើនឹង​១៧% (៨៦១ លើ​១,០៣៣​នាក់​) ចំនួន​អ្នករងរបួស​ថយចុះ​៧៧៨​នាក់ ស្មើនឹង​២៤% (២,៤៤៩ លើ​៣,២២៧​នាក់​)​។​

​ដូចគ្នានេះដែរ បើ​ប្រៀបធៀប​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​២​ខែ នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​ខែ​ឧសភា និង​ខែមិថុនា ឆ្នាំ​២០២០ និង​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០១៩ គឺ​គ្រោះ​ថ្នាក់​ចរាចរណ៍ មាន​ការថយចុះ​២៣៣​លើក ស្មើនឹង​៣៤% (៤៥៧ លើ​៦៩០​លើក​) ចំនួន​មនុស្ស​ស្លាប់មាន​ការថយចុះ​៧៩​នាក់ ស្មើនឹង​២៥% (២៤១ លើ​៣២០​នាក់​) និង​អ្នក​រងរបួស​បាន​ថយចុះ​២៣៣​នាក់ ស្មើនឹង​២៣% (៧៦៦ លើ​៩៩៩​នាក់​)​។​

​តាម​ទិន្នន័យ​បញ្ជាក់​ខាងលើ​នេះ គឺ​បាន​បង្ហាញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​យើង​ពិតជា​មាន​ការយល់ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ កាន់តែ​ច្រើន​នៅពេល​ប្រទេសជាតិ​យើង មាន​ការរីកចម្រើន មាន​កំណើន​យានយន្ត​ធ្វើដំណើរ និង​កំណើន​អ្នកបើកបរ​ក៏​ដោយ តែ​គ្រោះ​ថ្នាក់​ចរាចរណ៍ មាន​ការថយចុះ​។​

​លទ្ធផល​វិជ្ជមាន​នេះ ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់ បងប្អូន​ជនរួមជាតិ​ទាំងអស់ ជា​ពិសេស​អ្នក​ប្រើប្រាស់ ផ្លូវថ្នល់​ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក យ៉ាង​ខ្ជាប់ខ្ជួន និង​អរគុណ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​បាន​ល្អប្រសើរ​។​

​សូម​ថ្លែងអំណរគុណ ចំពោះ​គ្រប់​បណ្តាញ​សារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ និង​អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ជូន​ប្រជាពលរដ្ឋ​ផងដែរ​។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ផ្ញើ​សារ និង​ការបញ្ចេញមតិ ជាពិសេស​នៅក្នុងផេក​ហ្វេស​ប៊ុ​ក​របស់​ខ្ញុំ​ផ្ទាល់​តែម្តង ដែល​សុទ្ធតែ​ជា​សារ និង​មតិ​ប្រកប​ដោយ​ខ្លឹមសារ​ចូលរួម​ស្ថាបនា និង​កែលំអរ​។​

​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ បន្ត​ចូលរួម​ផ្តល់​ជា​មតិយោបល់ ក្នុងន័យ​ស្ថាបនា និង​កែលំអរ​ថែម​ទៀត ដើម្បី​បន្ត​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង គឺ​មានន័យថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នឹង​កាន់តែ​ថយចុះ ចំនួន​អ្នក​ស្លាប់​កាន់តែ​តិច សណ្តាប់ធ្នាប់​សាធារណៈ កាន់តែ​មាន​របៀបរៀបរយ ល្អប្រសើរ សមជា​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ជា​ប្រជាជាតិ​ស៊ីវិល័យ​។​

​ជាមួយគ្នានេះ ខ្ញុំ​សូម​ក្រើនរំលឹក​ថែមទៀត​ដល់ កងកម្លាំង​មាន​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ត្រូវតែ​បន្ត​ការគោរព​ក្រមសីលធម៌ វិជ្ជាជីវៈ និង​វិន័យ​ឲ្យបាន​ខ្ជាប់ខ្ជួន ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ត្រូវ​កាត់បន្ថយ ឬ​លប់បំបាត់​ឲ្យបាន​នូវ​បាតុភាព អវិជ្ជមាន​ផ្សេងៗ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​យើង​»៕

Filed in: ព័ត៌មានជាតិ