ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក ម៉ៅ ធនិន កោតសរសើរ​មន្ត្រី​មណ្ឌល​សុខភាព​ស្រុក​បាកាន ប្រឹងប្រែង​បម្រើសេវា​ព្យាបាល​ជូន​ពលរដ្ឋ និង​រៀបចំ​អនាម័យ​បរិស្ថាន​បានល្អ (Video inside)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​ថ្លែង​កោតសរសើរ​ចំពោះ​មន្ត្រី​សុខាភិបាល​នៅ​មណ្ឌល​សុខភាព​ក្នុង ស្រុក​បាកាន ដែល​ខិតខំ​ប្រឹងប្រែង​ក្នុង​ការបម្រើ​សេវា​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ និង​រៀបចំ​អនាម័យ​បរិស្ថាន​ក្នុង​មណ្ឌល​សុខភាព​បាន​ល្អប្រសើរ ស្រប​តាម​វិធាន អនាម័យ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​។​

​លោក​អភិបាលខេត្ត បាន​ថ្លែង​បែប​នេះ​ក្នុងឱកាស​ចុះសួរសុខទុក្ខ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួល​សេវា​សុខាភិបាល និង​បាន​ផ្តល់​អំណោយ​ជា​វត្ថុ​កំដរ​ដៃ ដល់​មន្ត្រី​ផ្តល់​សេវា​សុខាភិបាល និង​ស្ត្រី​ដែល​សម្រាល និង​ត្រៀម​សម្រាលកូន នៅ​មណ្ឌល​សុខភាព​ត្រពាំង​ជ​ង មណ្ឌល​សុខភាព​បឹង​បត់​កណ្តោល និង​មណ្ឌល​សុខភាព មេទឹក ក្នុងស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។​

​លោក ម៉ៅ ធនិន បាន​លើកឡើង​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ការយល់ដឹង​ពី​បញ្ហា​សុខភាព និង​មាន​ទំនុកចិត្ត ជឿជាក់​លើ​សេវា​សុខាភិបាល​របស់​ជាតិ ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​សុខាភិបាល​គ្រប់​ជាន់ថ្នាក់ ក្នុង​ការបម្រើ​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​។​

​លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​មាតា​គ្រប់រូប សំខាន់​ស្ត្រី​មានគភ៌​ទាំងអស់​ត្រូវ​ទៅ​ពិនិត្យ​សុខភាព និង​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​តាម​ការកំណត់​ជា​ប្រចាំ ព្រម​ទាំង​ទៅ​សម្រាលកូន នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ ដើម្បី​ទទួលបាន​សុខ​សុវត្ថិភាព​មាតា ទារក ទាំង​មុន និង​ក្រោយ​ពេល​សម្រាល​។​

​លោក ម៉ៅ ធនិន ក៏​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​ប្រសិទ្ធភាព និង​សមត្ថភាព​ការងារ​តាម​រយៈ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុងនាម ជា​មាតា​ទី​២ ប្រកប​ដោយ​ការសណ្តោសប្រណី ព្រមទាំង​បន្ត​ចូលរួម​ដឹកនាំ​ការអនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ និង​រាល់​វិធានការ​ចាំបាច់ នានា​ផ្សេង​ទៀត ស្រប​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល សំដៅ​ធានា​ឱ្យបាន​នូវ​សុខុមាលភាព​សាធារណៈ និង​បញ្ជៀ​ស​បាន​នូវ ហានិភ័យ​នៃ​រលក​ទី​២ នៃ​ការចម្លង​មេ​រោគកូ​វីដ​-១៩ នៅតាម​សហគមន៍​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ទម្លាប់​នៅ​រៀង​រាល់​ចុះ​ផ្ទាល់​ដល់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក ស្ត្រី​ដែល​សម្រាល និង​ត្រៀម​សម្រាលកូន​, លោក ម៉ៅ ធនិន តែងតែ​ផ្តល់ជូន​ក្នុង​ម្នាក់ៗ សារុង​៣ និង​ថវិកា​មួយ​ចំនួន​ស្មើៗ​គ្នា ដោយឡែក​ប្រជាពលរដ្ឋ​និង​មន្ត្រី​ផ្តល់​សេវា​សុខាភិបាល ក៏​ទទួលបាន​សារុង​ម្នាក់​១​ផងដែរ​៕

Filed in: ព័ត៌មានជាតិ