ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សាច់​ប្រហិត​ចម្រុះ​ខូចគុណភាព​ចំនួន​២,៤៥០​គីឡូក្រាម ត្រូវ​បាន​ដុត​បំផ្លាញចោល នៅ​ក្រុង​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង់​) ÷​នៅ​ព្រឹក​ថ្ងៃ ចន្ទ ៩​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៩​ខែ មិថុនា ឆ្នាំ​២០ ២០ ដោយ​បាន​ការអនុញ្ញាត​ពី ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បា ត់​ដំបង និង​ស្ថិត​ក្រោម​ការដឹកនាំ​របស់លោក គឺ បុណ្ណ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរង​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ដែល​មាន​លោក​វរសេនីយ៍ទោ យី យ​ក់សាន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចូលរួម​សហកា​រណ៍​ជាមួយ​រដ្ឋបាល​ក្រុង​បាត់ដំបង អាជ្ញាធរ​មូលដ្ឋាន អង្គភាព​ជំនាញ​សាខា​កាំកុងត្រូល និង​ផ្នែក​ពាក់ព័ន្ធ បាន​ធ្វើ​ការដុត​បំផ្លាញ​ចោល​នូវ​សាច់​ប្រហិត​ចម្រុះ​ខូច​គុណភាព​ចំនួន​២៤៥០​គីឡូក្រាម ដែល​ឈ្មួញ​ទុច្ចរិត​នាំចូល​ពី​ក្រៅ​ប្រទេស​បម្រុង​យក​មក​លក់​ចែកចាយ​បន្ត​នៅក្នុង​ខេត្ត​បាត់ដំបង ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​ទាន់ពេលវេលា ។​

​នៅ​ចំពោះ​ទិដ្ឋភាព​បែប​នេះ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង សូម​ធ្វើការ​អំពាវនាវ​ដល់​អ្នក​ប្រកប​មុខរប​រដូច​ខាងលើ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ​លួច​នាំ​ចូល នូវ​ប្រភេទ​(​ប្រហិត​ឬ​សាច់មាន ឬ​ជង្គង់​មាន់​)​ខូច​គុណភាព យកមក​លក់​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង ខេត្ត​បាត់ដំបង ព្រោះ​ប្រភេទ​សាច់​ខូចគុណភាព​ទាំងនេះ ពិតជា​បាន​បង្ក​ផលប៉ះពាល់​ខ្លាំងណាស់​ចំពោះ​អ្នក​ប្រើប្រាស់ ម្យ៉ាងវិញទៀត​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សូមមេត្តា​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​បំផុត​ចំពោះ​ការទិញ ឬ​ការបរិភោគ​ផលិតផល​ទាំងនេះ​ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ខ្លាំងណាស់ ៕

Filed in: ព័ត៌មានជាតិ