ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​ស្តីទី​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​, លោក ញឹក សា​រ៉ែ​ន ជំនួស​លោក ម៉ៅ សុខ​ចាន់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ លោក ញឹក សា​រ៉ែ​ន ប្រធាន​ផ្នែក​ច្បាប់ និង​ស៉ើបអង្កេត​នៃ​សាលាខេត្ត​បាត់ដំបង ត្រូវបាន​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​អភិបាល​ស្តីទី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ជំនួស​លោក ម៉ៅ សុខ​ចាន់ អភិបាលស្រុក​ចាស់ ត្រូវបាន​ផ្ទេរ​ឲ្យទៅ​បម្រើ​ការងារ​សាលាខេត្ត​បាត់ដំបង​វិញ​។​

​ពិធី​ប្រកាស​នេះ បាន​ធ្វើឡើង​នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលាស្រុក​គាស់ក្រឡ ក្រោម​វត្តមាន​លោក ងួន រតនៈ អភិបាលខេត្ត និង​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ប្រធាន​ក្រុមប្រឹក្សា​ស្រុក អភិបាលរង​ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក មេឃុំ និង​ការិយាល័យ​នានា​ជុំវិញ​ស្រុក​ជាច្រើន​ផងដែរ​។​

​បន្ទាប់​ពី​ប្រគល់​សេចក្តីសម្រេច និង​ប្រគល់​ត្រា​លោក​អភិបាល​ស្តីទី​ស្រុក​គាស់ក្រឡ បាន​ឡើង​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​បម្រើការ​ការងារ​ក្នុង​រដ្ឋបាល​ស្រុក​ដោយ​ប្តេជ្ញា​អនុវត្ត​ការងារ​លើ​គ្រប់​វិស័យ ពិសេស​បម្រើ និង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ប្រសើរ​។​

​លោក ងួន រតនៈ បាន​ផ្តាំផ្ញើ​ដល់​អភិបាលស្រុក​ថ្មី មន្ត្រីរាជការ​ទាំងអស់​ក្នុង​រដ្ឋបាល​ស្រុក​ទាំងមូល សូម​ខិតខំ​ធ្វើការ​តាម​ជំនាញ​របស់​ខ្លួន​ឲ្យ​ល្អ ទាំង​ការងារ​សេវាសាធារណ​:
​និង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ជូន​ប្រជាពលរដ្ឋ រស់នៅ​បាន​សុខ​សុវត្ថិភាព និង​ទទួល​ការគាំទ្រ​ពី​ពួកគាត់​ផង​ដែរ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ​អភិបាល ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ឲ្យមក​បម្រើ​ការងារ​នៅ​សាលាខេ​ត្ត​បាត់ដំបង​វិញ​៕

Filed in: ព័ត៌មានជាតិ