ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ប្រជា​ពល​ក្រីក្រ​ចំនួន​ពីរ​គ្រួសារ នៅ​ភូមិ​ដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង ត្រូវបាន​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​សង់ផ្ទះ​ជូន​ម្នាក់​១​ខ្នង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដោយ​មើលឃើញ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ ស្ថិតក្នុង​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត មាន​បញ្ហា​ខ្វះខាត​ខ្លាំង នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច រួមជាមួយ​អាជ្ញាធរ ភូមិ ឃុំ នៃ​ឃុំ​បឹង​សាលា​ខាងជើង បាន​គៀរគរ​ថវិកា ដើម្បី​ជួយ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ​។​

​តាម​ការបញ្ជាក់​ពី​លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បានឱ្យដឹងថា លំនៅដ្ឋាន​ដែល​ត្រូវ​អាជ្ញាធរ​សាងសង់​ជូន​នៅ​រសៀល​នេះ ត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ​មួយ​គ្រួសារ ប្តី​ឈ្មោះ ហ៊ុយ ជិន និង​ប្រពន្ធ​ឈ្មោះ នូ ធីតា ស្ថិតក្នុង​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត មាន​ទំហំ​៥​ម៉ែត្រ គុណ​នឹង ៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី ហើយ​ការសាងសង់​នេះ​ស្ថិត​ក្រោម​ការផ្តួចផ្តើម​ពី​សំណាក់ លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត ព្រមទាំង​មាន​ការចូលរួម​ចំណែក​ពី​សំណាក់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុងស្រុក​កំពង់ត្រាច និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​ដោយឡែក ចំពោះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ទៀត​ប្តី​ឈ្មោះ ហ៊ុយ រិន ប្រពន្ធ​ឈ្មោះ ហ៊ុយ រី ដែល​កំពុង​មាន​បញ្ហា​ខ្វះខាត​ខាង​ជីវភាព​ដែរនោះ អាជ្ញាធរ​ស្រុក នឹង​គិតគូរ​សង់ផ្ទះ​ជូន​គាត់ គឺ​មាន​ទំហំ​៥​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ​ដូច​ផ្ទះ​ខាងលើ​ដែរ ដោយ​ការសាងសង់​នេះ នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​នេះ​ហើយ​។​

​ក្នុងឱកាស​នោះ លោក ជួន សុភា បាន​មានប្រសាសន៍ថា ជានិច្ចកាល​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​កំពត ពិសេស​អាជ្ញា​មូលដ្ឋាន​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន មិន​ថា​នៅទីណា​ឱ្យតែ​ពលរដ្ឋ​ជួប​ការលំបាក ត្រូវតែ​ជួយ​ទំនុកបំរុង​ដោយ​គ្មាន​ការរើសអើង​។ លើសពីនេះ លោក​ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បង្កបង្កើន​ផល ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​មាន​ជីវភាព​ធូរធា ហើយ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ចេះ​រក្សា​អនាម័យ រស់នៅ​ស្អាត បរិភោគ​ស្អាត និង​បន្ត​ចូលរួម​បង្ការ ទប់ស្កាត់ កុំឱ្យ​មាន​ការ​ចម្លងជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍​របស់​យើង ដោយ​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ជាប់​ជាប្រចាំ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ