ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោក ហ៊ុន ម៉ា​នី អរគុណ​ប្រជា​ការពារ​ដែល​ខិតខំ​ចូល​រួមរក្សា និង​ការពារ​សណ្ដាប់ធ្នាប់ ជាមួយ​កម្លាំង​សមត្ថកិច្ច​ដោយ​មិន​ខ្លាច​នឿយហត់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ហ៊ុន ម៉ា​នី ថ្លែងអំណរគុណ​ដល់​ប្រជា​ការពារ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​យ៉ាង​សស្រាក់សស្រាំ ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច ក្នុង​ការការពារ រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​មិន​ខ្លាច​នឿយហត់​។​
​ការ​ថ្លែង​បែបនេះ របស់លោក ហ៊ុន ម៉ា​នី បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល់ និង​ប្រគល់​អំណោយ​ជូន​ប្រជា​ការពារ ខណ្ឌ​ទាំង​១៤ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សូម​ថ្លែងអំណរគុណ ចំពោះ​បងប្អូន​ប្រជា​ការពារ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ដោយ​មិន​ថា ក្តៅ ឬ​មាន​ភ្លៀង​ឡើយ សំដៅ​ធ្វើ​យ៉ាងណា​រក្សា​ឲ្យបាន​នូវ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ហើយ​នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង បងប្អូន​ប្រជា​ការពារ ជា​កម្លាំង​ជួរមុខ ក្នុង​ការទប់ស្កាត់​នៅ​ព្រឹត្តិការណ៍​ទាំងនោះ​»​។​

​ជាមួយគ្នានេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អះអាង​ដែរ​ថា ប្រជា​ការពារ​បាន​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​ពីរ​ប្រភេទ ហើយ​ប្រជា​ការពារ ជា​កម្លាំង​ស្នូល​ដែល​ពី​ដើមឡើយ ពោល​គឺ​ក្រោយ​ឆ្នាំ​១៩៧៩ ប្រជា​ការពារ​ភូមិ គឺ​ជា​កម្លាំង​ស្ម័គ្រចិត្ត​ដែល​មិន​យកប្រាក់​ខែ​នោះ​ទេ​។​

​បើ​តាម​លោក ឃួ​ង ស្រេង រហូតមកដល់​បច្ចុប្បន្ន​នេះ ដោយ​ការយកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល ពិសេស​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កម្លាំង​ប្រជា​ការពារ​ត្រូវបាន​បញ្ចូល​ជា​បុគ្គលិក​ជាប់កិច្ចសន្យា ដែល​មាន​ប្រាក់បៀវត្ស​ចំនួន​៦៥​ម៉ឺន​រៀល ហើយ​ពិធី​នេះ​ទៀតសោត គឺជា​ការគិតគូរ​ពី​ជីវភាព​រស់នៅ​របស់​បង​ប្អូន ពី​សំណាក់​រាជរដ្ឋាភិបាល​។​

​គួរបញ្ជាក់​ថា អំណោយ​ដែល​បាន​ចែក​ជូន​បងប្អូន​ប្រជា​ការពារ​នាពេលនេះ ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ​១​បាវ ស្មើនឹង​១០​គីឡូក្រាម​, អា​កុល​៣​ដប​តូច ចំណុះ​១០០​មី​ល្លី​លីត្រ​, ម៉ាស​ចំនួន​២០​ម៉ាក​, សាប៊ូដុំ​ចំនួន​៣​ដុំ​, ត្រីខ​ចំនួន​២​កំប៉ុង ភេសជ្ជ​ផ្អែម​ចំនួន​១២​កំប៉ុង និង​ដប​ថង់​បរិស្ថាន​សម្រាប់​វេច​ខ្ចប់​១, ភេសជ្ជ​បា​កាស​ចំនួន​៣​កំប៉ុង​, ទឹកបរិសុទ្ធ​ចំនួន​៧​ដប និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ