ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អភិបាលខណ្ឌ​ដូនពេញ នាំយក​អំណោយ​របស់​លោក ហ៊ុន ម៉ា​នី ចែក​ជូន​ប្រជា​ការពារ​ក្នុង​មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​នាំយក​អំណោយ​របស់​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បន្ត​ចែក​ជូន​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ចំនួន​០៥​គោលដៅ សរុប​ចំនួន​៧៦​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​, អង្ករ​១០​គីឡូក្រាម​, ម៉ាស់​១​ដុំ​, ត្រីខ​សាប៊ូ​, ភេសជ្ជ និង​ទឹក​អាល់កុល​លាងដៃ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​ពិធី​ប្រគល់​អំណោយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​លោក សុខ ពេញវុ​ធ ទទួលបាន​អំណោយ​ក្នុង​ពិធី​សំណេះសំណាល ក្រោម​អធិបតីភាព លោក ហ៊ុន ម៉ា​នី និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួចមក​។​

​លោក សុខ ពេញវុ​ធ បាន​លើកឡើង​ថា អំណោយ​របស់​លោក ហ៊ុន ម៉ា​នី នេះ​ជា​ការលើកទឹកចិត្ត​បន្ថែម​ដល់​កម្លាំង ប្រជា​ការពារ​ខណ្ឌ ដែល​បាន​បំពេញការងារ​យ៉ាង​សកម្ម​ជូន​អង្គភាព ហើយ​លោក​ក៏​បាន​ឧបត្ថម​បន្ថែម ក្នុង​មួយ​គោលដៅ​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល និង​ភេសជ្ជ​មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ