ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​វឌ្ឍនភាព ការអនុវត្ត​គម្រោង​និង​ពិភាក្សា ការរៀបចំ​គម្រោង​ថ្មី របស់​រដ្ឋបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការអនុវត្ត​គម្រោង និង​ពិភាក្សា​ការរៀបចំ​គម្រោង​ថ្មី​បន្ថែម របស់​រដ្ឋបាល​ខេត្ត ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​គម្រោង​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ដោយ​អនុប្រធាន សមាជិក​សមាជិកា​គណៈ​កម្មា​ការរៀបចំ​គម្រោង​ខេត្ត​កែប​។

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត បាន​លើកឡើង​ថា ការរៀបចំ​កិច្ចប្រជុំ​នេះ ដោយ​យោង​លើ​សៀវភៅ​ណែនាំ​ស្ដីពី​ការរៀបចំ​គម្រោង​រាជធានី ខេត្ត​និង​ដើម្បី​ឲ្យ​ដំណើរការ អនុវត្ត​គម្រោង​ខេត្ត​ឆ្នាំ​២០២០ អនុវត្ត​ទៅ​ទទួលបាន​លទ្ធផល​ល្អ និង​មាន​គុណភាព​ខ្ពស់ ពិសេស​ការ រៀបចំ​គម្រោង​ថ្មី​បន្ថែម​ទៀត​ឲ្យ​ត្រូវ​តាម​តម្រូវកា​រអា​ទិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ​បញ្ហា​ប្រឈម វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​របស់​ខេត្ត​នេះ ក៏​ដើម្បី​ស្វែងរក​កត្តា​រាំងស្ទះ​ផ្សេងៗ ដើម្បី​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា ដោយ​ខណៈ​នោះ លោក​អភិបាលខេត្ត ក៏​បាន​ពិនិត្យ​ទៅលើ​តម្រូវការ​ជាក់ស្តែង​ដែល​មាន​ក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ក្នុង​ការកំណត់​គម្រោង​ថ្មី​បន្តទៀត ដូចជា​ការរៀបចំ​សណ្តាប់ធ្នាប់​ទី​សាធារណៈ​ឲ្យបាន​ល្អ គឺ​ត្រូវ​បំពាក់​អំពូល LED នៅលើ​ដងផ្លូវ​ដែល​ជា​គោលដៅ​សំខាន់​បំផុត​សម្រាប់​បម្រើ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណេី​រ​។​

​លោក​បាន​ក្រើនរំលឹក​ដល់ សមាជិក​គណៈកម្មការ​រៀបចំ​គម្រោង​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ ពិនិត្យ និង​អនុវត្តន៍ នៅ​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​យកចិត្តទុកដាក់​បន្ថែម​ទៅលើ​គម្រោង​ផ្លូវ​សាធារណៈ​។ ក្រោយ​ពី​កិច្ចប្រជុំ​ចប់ លោក​អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​គម្រោង តាមផ្លូវ​ស្រប​មាត់សមុទ្រ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ជាក់ស្តែង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ