ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​អភិបាល​ខេត្ត​កំពត​ប្រាប់​ក្រុមហ៊ុន​ឲ្យ​ពន្លឿន​ការសាងសង់​ផ្លូវ​បេតុង​មួយ​នេះ​ឲ្យ​ឆាប់រហ័ស​បំផុត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដោយ​មើលឃើញ​ថា ការសាងសង់​ផ្លូវជាតិ​លេខ​៣ ចាប់​ចំណុច​ពី​ផ្លូវ​រដ្ឋ​ភ្លើង​ក្រុង​កំពត មក​ដល់​ភ្លើងស្តុប​ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កំពត មាន​ការយឺតយ៉ាវ បង្ក​ឲ្យមាន​ការកកស្ទះ​ពិបាក​ធ្វើ​ដំណើ​រ និង​ប៉ះពាល់​ដល់​ការប្រកប​មុខរប​ស់រ​ក​ស៊ី​ទទួលទាន​របស់​ពលរដ្ឋ​រស់នៅ​ជា​ប់ដ​ង​ផ្លូវ អភិបាលខេត្ត​បាន​ចុះ​ទៅ​ជំរុញ​ដល់​ក្រុមហ៊ុន​សូម​ពន្លឿន​ការសាងសង់​ឲ្យ​រួចរាល់​យ៉ាង​ឆាប់រហ័ស​បំផុត និង​ប្រកបដោយ​ស្តងដា​បច្ចេកទេស​ត្រឹមត្រូវ​។​

​មានប្រសាសន៍​នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​សាងសង់​ផ្លូវ​ជាតិ​លេខ​៣ (​ផ្លូវ​បេតុង​) ចាប់ពី​ចំណុច ផ្លូវ​រថភ្លើង​ក្នុង​ក្រុង​កំពត​មក​ដល់​ចំណុចស្តុ​បផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត​បា​ន​លើកឡើងថា គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៣​ចាប់ពី​ភ្លើងស្តុប​ផ្លូវបំបែក​ផ្សារ​សាមគ្គី​ទី​រួម​ខេត្តកំពត ទៅដល់​ផ្លូវ​រថភ្លើង គឺជា​គម្រោង​ផ្លូវ​បេតុង​សរសៃដែក មាន​ប្រវែង ១.១០០​ម៉ែត្រ ទទឹង ១២,៨​ម៉ែត្រ កម្រាស់ ២,៤​តឹក (០,២៤​ម៉ែត្រ​) ដាំ​ដើមឈើ​សងខាង​ផ្លូវ រៀបចំ​ខឿន​ការ៉ូឡា​អម​សងខាង​ផ្លូវ​ប្រវែង​២​ម៉ែត្រ​។
​ក្រោយ​ពី​ចាប់ផ្តើម​សាងសង់​អស់​រយៈពេល​មួយខែ ក្រុមហ៊ុន​ទទួល​ការសាងសង់ CRBC ហាក់​មិនសូវ​បាន​ប្រឹងប្រែង និង​រក​វិធីសាស្ត្រ​ដើម្បី​ពន្លឿន​ការសាងសង់​នោះ​ទេ ធ្វើឲ្យ​ផ្លូវ​សំខាន់ដ៏​មមាញឹ​ក​មួយ​នេះ មាន​ការកកស្ទះ​ចរាច​រណ៍ នៅ​ចំណុច​សាងសង់​ស្ទើរ​រាល់ថ្ងៃ ហើយ​ការប្រកបមុខរបរ រកស៊ី​ទទួលទាន​របស់​ពលរដ្ឋ​រស់នៅ​ជាប់ផ្លូវ​ទៀតសោតក៏​ពិបាក​ផងដែរ​។​

​ដោយសារ​តែ​ករណី​យឺតយ៉ាវ​នេះ​ហើយ​ទើប លោក ជាវ តា​យ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន CRBC ពន្លឿន​ដល់​ដំណើរការសាងស​ង់​ឲ្យបាន​ឆាប់រហ័ស ដើម្បី​កុំឲ្យ​បង្ក​ផលប៉ះពាល់​ដល់​ការធ្វើ​ដំណើរ ឬ​ការងារ​រកស៊ី​របស់​ព​ល​រដ្ឋ ក៏ដូចជា​ការបាត់បង់​សោ​ភណ្ឌ​ភាព និង​ខូច​សណ្តាប់ធ្នាប់​នៅ​ដងផ្លូវ​ក្នុង​ក្រុង​យូរពេក​។

​ក្នុងឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត​បាន​ស្នើរ​ដល់​ក្រុមហ៊ុន​ចំនួន ៣​ចំណុច ទី​១. សូម​ឈប់​ប្រើ​ស៊ីម៉ង់ត៍​ក្រឡុក​ដោយ​ដៃ ត្រូវ​ប្រើ​ស៊ីម៉ង់ត៍​ក្រឡុង​ដោយ​ម៉ាស៊ីន​ស្វាយ​ប្រវត្តិ ហើយ​ពេល​ថ្ងៃ​រៀបចំ​តម្លើង​សរសៃរ​ដែក ពេល​ល្ងាច​ចាក់​ប៉េតុង​រហូតដល់​យប់​, ២. ត្រូវ​កំណត់​ក្នុង​មួយ​ថ្ងៃ​សាងសង់​ឲ្យបាន​ប្រវែង​១០០​ម៉ែត្រ លើ​ទំហំ​មួយ​ចំហៀង​ផ្លូវ ឬ​សាងសង់​ឲ្យ​រួចរាល់​មួយ​ជំ​ហៀ​ង​ផ្លូវ ក្នុង​រយៈពេល​១០​ថ្ងៃ និង​ទី​៣. សូម​ជួយ​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​ថ្មី​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​សរសៃដែក​មួយ​ខ្សែ​នេះ​ផង​។

​លោក ជាវ តា​យ បាន​បញ្ជាក់បន្ថែម​ថា រយៈពេល​១០​ថ្ងៃក្រោយ នឹង​ចុះ​មក​ពិនិត្យ​មើល​លទ្ធផល នៃ​ការសាងសង់​ផ្លូវ​បេតុង​សរសៃដែក​នេះ​ម្តងទៀត ហើយ​សង្ឃឹម​ថា​ក្រុមហ៊ុន​អាច​ធ្វើបាន​តាម​ការស្នើរ​បស់​រដ្ឋបាលខេត្ត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ