ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ ប្រជា​ការពារ​ជា​កម្លាំង​ដ៏​សំខាន់​រក្សា​សុវត្ថិភាព សន្តិសុខ ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ​ភូមិ ចំនួន ៤១២​នាក់ នៃ​ស្រុក​កំពង់រោទិ៍ ដែល​ពិធី​ត្រូវបាន​រៀបចំឡើង​ក្នុង​វិទ្យាល័យ ហ៊ុន សែន​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ដោយ​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។
​លោកជំទាវ​បាន​បន្ត​ទៀត​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​ប្រទេស​មាន​សុខសន្តិភាព និង​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន ក្នុងន័យ​ពង្រឹង និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ ភូមិ ឃុំ មាន​សុវត្ថិភាព ក៏ដូចជា គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ ដើម្បី​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រ​សើរឡើ​ង ជាពិសេស ការដាក់​ឲ្យ​អនុវត្តនូ​ការផ្តល់សា​ច់​ប្រាក់ជូន​ដល់​ប្រចាព​ល​រដ្ឋ ក្រ​១ និង ក្រ​២ អំឡុង​ពេល​ដែល​មេ​រោគកូ​វីដ​១៩ បាន​នឹង​កំពុង​រាត្បា​ត​នៅលើ​ពិភពលោក ។ ក្នុងនោះ ក្រុម​ប្រជា​ការពារ​ជា​កម្លាំង​ដ៏​សំខាន់បំផុត ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ភូមិ ឃុំ របស់​យើង ហើយ​កម្លាំង​នេះ​ក៏​ជា​សេនាធិការ​របស់​ប៉ុស្តិ៍​រដ្ឋបាល​នគរបា​ល​ឃុំ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​។ ជាពិសេស ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ ពេល​មាន​ករណី​បទល្មើស​ផ្សេងៗ​កើតមានឡើង ត្រូវ​នៅជាប់ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាប្រចាំ ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ​។​

​លោកជំទាវ​ក៏​បាន​ស្នើឲ្យ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៃ​រលក​ទី​២ ដោយ​គោរព​និង​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​។
​លោកជំទាវ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការ​ចិញ្ចឹមសត្វ ជាដើម ចំណែកឯ​អជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យមាន​ប្រសិទ្ធិភា​ពនូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។​
​ក្នុង​ពិធី​សំណេះសំណាល​នោះ លោកជំទាវ​ក៏បាន​ផ្តល់​នូវ​សម្លៀក​បំពាក់​មួយ​កំផ្លេរ និង​ថវិកា​មួយចំនួន ដល់​ប្រជា​ការពារ​ទាំង​ចំនួន ៤១២​នាក់ ផងដែរ​៕

Filed in: ព័ត៌មានជាតិ