ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អភិបាលខេត្ត​កណ្ដាល អញ្ជើញ ជួប​ពិធី សំណេះសំណាល សួរសុខទុក្ខ និង​ចង​សម្ព័ន្ធមេត្រីភាព ជាមួយ​កងការពារ​ព្រំដែន​លេខ​៦០១

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ពូ សា​ប៊ុត​ឌី មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ព្ទជើងគោក នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ចង​សម្ព័ន្ធមេត្រីភាព រវាង​សាលាខេត្ត​កណ្ដាល និង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ជាមួយ​កងការពារ​ព្រំដែន​លេខ​៦០១ យោធភូមិ​ភាគ​ពិសេស ដែល​ពិធី​នេះ​ធ្វើ​នៅ​ទីបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៦០១ ស្ថិតក្នុង​ភូមិ​ព្រែក​ហម ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ដោយ​មាន​ការចូលរួម​ពី ព្រមទាំង ប្រតិភូ​អមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត មន្ទីរ​ជុំវិញ​ខេត្ត នាយទាហាន និង​ពលទាហាន​ជាង ២៦៥​នាក់​។

​ការចង​សម្ពន្ធ័មេត្រីភាព​នេះ​គឺ​ធ្វើឡើង ដោយ​អនុវត្ត​តាម​សេចក្ដីសម្រេច​លេខ​ពិសេស ចុះ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១០ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដីពី​ការកែសម្រួល និង​រៀបចំ​រចនាសម្ព័ន្ធ​មេត្រី​ភាព​រវាង​អង្គភាព​កងទ័ព កង​នគរបាលជាតិ ជាមួយ​ស្ថាប័ន​-​អង្គភាព​ស៊ីវិល​។

​ក្នុង​ពិធី​នេះ លោក​មេបញ្ជាការ​កងការពា​រ​ព្រំដែន លេខ​៦០១ បាន​សំណូមពរ​ដល់​សាលាខេត្ត​កណ្តាល និង ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ សូម រក្សា​សម្ព័ន្ធមេត្រីភាព រវាង​កងការពារ​ព្រំដែន​លេខ​៦០១ យោធភូមិ​ភាគ​ពិសេស ជាមួយគ្នា ឱ្យ​បាន​ចំនួន​២​ដង ក្នុង​១​ឆ្នាំ គឺ​រៀងរាល់​៦​ខែម្ដង និង​ជួយ​សាងសង់ របង​ព័ទ្ធជុំវិញ​ទីបញ្ជាការ​កងការពារ​ព្រំដែន​៦០១ ប្រវែង​៣០៤​ម៉ែត្រ កម្ពស់​២,៥​ម៉ែត្រ សរុប​ថវិកា ២៤.៣២៩ ដុល្លា​។ សំណូមពរ​នេះ ត្រូវបាន ឯកឧត្តម អភិបាលខេត្ត និង​លោកជំទាវ ឧកញ៉ា សៀង ចាន់​ហេង អគ្គនាយិការ ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ បាន​ឯកភាព យល់ព្រម​តាម​សំណូមពរ បន្ថែម​ពី​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​ជួយ​ឧបត្ថម្ភ​ម៉ូតូ​ចំនួន ១០​គ្រឿង ដល់​កងការពារ​ព្រំដែន​សម្រាប់​បំពេញ​បេសកកម្ម​។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន ត្រូវ​បន្ត​រក្សា និង​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​តាម​បណ្ដោយ​ព្រំដែន សំដៅ​ធានា​ការគ្រប់គ្រង ការទប់ស្កាត់​ការជួញដូរ ការ​រត់​គេច​ពន្ធ​គ្រប់​ប្រភេទ ព្រមទាំង​ការឆ្លង​ចេញ​-​ចូល​ព្រំដែន​ខុសច្បាប់ ។​
​ជា​ពិសេស​ត្រូវ​បន្ត​ធ្វើ​ការហាមឃាត់​ចំពោះ ការសាងសង់​សំណង់​នានា ទាំង​ខាង​ភាគី​កម្ពុជា និង​ភាគី​ខាង​វៀតណាម នៅ​តំបន់​ព្រំដែន​ដែល​ពុំទាន់​មាន​ការបោះបង្គោល​ខ័ណ្ឌសីមា​រួចរាល់ ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​រាយការណ៍​ជាបន្ទាន់ ក្នុងករណី​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង ដើម្បី​មាន​វិធានការ​ទាន់ពេលវេលា ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ឱ្យក្លាយ​ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ​ល្អ និង​មាន​ការអភិវឌ្ឍន៍​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាល បាន​ឧបត្ថម្ភ​ដល់​អ្នកចូលរួម​ចំនួន​២៦៥​នាក់ ក្នុង​១​នាក់​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល និង​បាន​ឧបត្ថម្ភ​ដល់ កងការពារ​ព្រំដែន​លេខ​៦០១ នូវ អង្ករ​ចំនួន​១០០​បាវ មី​ចំនួន ១០០​កេស ម៉ាស់​ចំនួន ៥ ០០០​ម៉ាស់​។​
​ដោយឡែក ឯកឧត្តម ប៉ោ សេង បាន​ឧបត្ថម្ភ ថវិការ​ចំនួន ៥,០០០​ដុល្លារ លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង បាន​ឧបត្ថម្ភ ថវិកា ១០​លាន​រៀល អាវយឺត និង​ក្រមារ​មួយចំនួន​ផង​ដែរ ដល់​កងការពារ​ព្រំដែន​លេខ​៦០១ ៕

Filed in: ព័ត៌មានជាតិ