ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ប្រចាំ​ខែ​មិថុនា និង​ទិសដៅ​ការងារ​ខែកក្កដា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ព្រឹក ថ្ងៃ​ពុធ ៤​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ០៨,៣០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ ប្រចាំ ខែមិថុនា និង​ទិសដៅ​ការងារ​ខែកក្កដា ឆ្នាំ​២០២០ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង គណៈនាយក​រដ្ឋបាល លោកស្រី អធិការរង​នគរបាល​ខណ្ឌ លោក​ប្រធានការិយាល័យ​ទាំង​១១ លោក លោកស្រី​ចៅសង្កាត់​-​ចៅ​រង​ទាំង​១១ និង លោក លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ ដើម្បី​ពិនិត្យ តាមដាន និង​ដាក់​ចេញ​ផែនការ​អនុវត្ត​ការងារ​សំខាន់ៗ​មួយចំនួន រួមមាន​៖ វិធានការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន ជាពិសេស​នៅ​ចំណុច​ភូមិ​៣ សង្កាត់​ស្រះចក​, បន្ដ​ពង្រឹង​បន្ថែម​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សារ​ធា​រណៈ​ចិញ្ចឹម​ផ្លូវ​-​សួនច្បារ និង​អនាម័យ​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​១១ និង​ទី​រួម​ផ្សារ​ទាំង​៣, វឌ្ឍនភាព​នៃ​ការរៀបចំ​សណ្ដាប់ធ្នាប់​លើ​វិថី​ម្ហូបអាហារ​(Food Street) ចាប់​ពី​ខាង​មុខ​ក្រសួង​ប្រៃសណីយ៍​រហូតដល់​សាលសន្និសីទ​ចតុមុខ​, ការបន្ត​ពង្រឹង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ តាមរយៈ​ការអនុវត្ត​តាម​សេចក្តីណែនាំ​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ការធ្វើ​ចត្តា​ឡីស័​ក​រយៈពេល ១៤​ថ្ងៃ​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ និង​ការងារ​កំណត់​អត្ដ​សញ្ញាណ​ប្រជាពលរដ្ឋ​ក្រីក្រ​ជំហាន​ទី​២ (​ក្រ​១ និង ក្រ​២) ដើម្បី​ទទួល​អំណោយ​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល ក្នុងដំណាក់កាល​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩, ការងារ​ចុះ​ពិនិត្យ​បណ្ដាញ​លូ អណ្ដូង​លូ និង​ផ្លូវ​នានា ដើម្បី​ត្រៀម​ទប់ស្កាត់​ការលិចលង់​នា​រដូវវស្សា​ខាងមុខ និង ការត្រួតពិនិត្យ​ការជីក​កប់​បណ្ដាញ​ខ្សែកា​បអុប​ទិក​ក្រោម​ដី​លើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​, ពិនិត្យ​ឆ្លង​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ខែ​មិថុនា និង​ទិសដៅ​ការងារ​ខែកក្កដា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌដូនពេញ និង​របាយការណ៍​ប្រចាំឆមាស​ទី​១ របស់​រដ្ឋបាល​ខណ្ឌ​, ឆ្លង​សេចក្ដីព្រាង​តារាង​ប្រាក់រង្វាន់​លើកទឹកចិត្ត​មន្ដ្រី​, ពិនិត្យ​សេចក្ដីព្រាង​ការរៀបចំ​វេទិកាសាធារណៈ​របស់​ក្រុមប្រឹក្សា​ខណ្ឌ សេចក្ដីព្រាង​ប្រតិទិន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ ឆ្នាំ​២០២០-២០២១ បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​ការបំពេញ​ការងារ​របស់​បុគ្គលិក និង កិច្ចការ​សំខាន់​សំខាន់​មួយចំនួន​ទៀត​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ