ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត ចំនួន​១០​គ្រួសារ នៅ​ភូមិ​ទួល​សាងាំ ឃុំ​អង្កោល បាន​ទទួល​អំណោយ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ដោយសារតែ​វិបត្តិ​ជំងឺឆ្លង​សាកល​កូវី​ដ​១៩ បាន​បង្ក​ផល​ប៉ះ​យ៉ាងច្រើន​ដល់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​ប្រជាជន​កម្ពុជា​មួយចំនួន​ក៏​កំពុង​ជួប​ការលំបាក​ដោយសារ​វិបត្តិ​នៃ​ជំងឺឆ្លង​ដ៏​សាហាវ​នេះ​ផងដែរ​។​

​ជាមួយគ្នានេះដែរ ដើម្បី​ជួយ​សម្រួល​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ លោក ងួន ច័ន្ទ​សុជាតា ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប និង​សហការី បាន​ចុះ​សួរសុខទុក្ខ​និង​នាំយក​នូវ​សម្ភារៈ ជា​គ្រឿងឧបភោគ និង​បរិភោគ​មួយចំនួន​មក​ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ ស្ថិតក្នុង​ភូមិ​ទួល​សាងាំ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដោយ​ប្រជាពលរដ្ឋ​មួយ​គ្រួសារៗ ទទួលបាន​អង្ករ​១៥​គីឡូក្រាម មី​១០​កញ្ចប់ ត្រីខ​៦​កំប៉ុង ទឹក​សុ​ី​អុីវ ២​ដប សាប៊ូ ២​ដុំ និង​ជែល​លាង​សម្អា​តដៃ​១​ដប ផងដែរ​។​

​ក្នុងឱកាស​នោះ លោក ងួន ច័ន្ទ​សុជាតា បាន​មានប្រសាសន៍ថា ជានិច្ចកាល​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​កែប តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន មិន​ថា​នៅទីណា​ឱ្យតែ​ពលរដ្ឋ​ជួប​ការលំបាក ត្រូវតែ​ជួយ​សង្គ្រោះ​គ្រប់ពេលវេលា​។ លើសពីនេះ លោក ងួន ច័ន្ទ​សុជាតា ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បង្កបង្កើន​ផល ដាំ​ដំណាំ​រួមផ្សំ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។

​ជាមួយគ្នានេះ លោក​ប្រធាន​ក៏​បាន​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​សហគមន៍​។​ដូច្នេះ​បងប្អូន​ត្រូវ​តែ​ចេះ​រក្សា​អនាម័យ រស់នៅ​ស្អាត បរិភោគ​ស្អាត និង​បន្ត​ចូលរួម​បង្ការ ទប់ស្កាត់ កុំឱ្យ​មាន​ការ​ចម្លងជំងឺ​កូវី​ដ​១៩​ក្នុង​សហគមន៍​របស់​យើង​ឱ្យ​សោះ ហើយ​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ