ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ អញ្ជើញ​ចូលរួម គោរព​វិញ្ញាណក្ខន្ធ​សព​លោក សេង សាញ់ ចៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ អញ្ជើញ​ចូលរួម គោរព​វិញ្ញាណក្ខន្ធ​សព​លោក សេង សាញ់ ចៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃអាទិត្យ ទី​២១ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤៖៣០​នាទី​រសៀល ក្នុង​ជន្មាយុ​៧០​ឆ្នាំ​។​

​ពិធី​បុណ្យ​សព​បាន​ប្រារព្ធ នៅ​គេហដ្ឋាន​នៃ​គ្រួសារ​សព ស្ថិតក្នុង ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ លោក សេង សាញ់ កាល​នៅ​មាន​ជីវិត ត្រូវបាន​ប្រជាពលរដ្ឋ ស្រឡាញ់​និង​កោតសរសើរ​ថា ជា​ចៅសង្កាត់​ដ៏​ល្អ ជា​អ្នកបម្រើ​រាស្ត្រ​ដ៏​គួរអោយ​គោរព ប្រកប​ដោយ​គុណធម៌ សច្ចធម៌ និង​សេចក្តី​ស្មោះត្រង់ បំពេញ​សេចក្ដីសុខ និង​តម្រូវការ​ជូន​បងប្អូន​ពលរដ្ឋ​ប្រកបដោយ​ភាពកក់ក្ដៅ និង​បាន​បំពេញភារកិច្ច ជា​ចៅសង្កាត់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​ហើយ​។ គុណសម្បត្តិ​របស់​លោក សេង សាញ់ បាន​ធ្វើឲ្យ​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដ​ក់ជាប់​នូវ​មនោសញ្ចេតនា​ជ្រាលជ្រៅ ព្រោះ​ក្រៅពី​ស្នាដៃ​បម្រើ​ពលរដ្ឋ លោក សេង សាញ់ ក៏​ធ្លាប់បាន​ទំនាក់ទំនង​និង​សហការ​ល្អ​គ្រប់​កិច្ចការងារ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផងដែរ​។​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចូល​បច្ច័យ​ចំនួន ១​លាន​រៀល ភេសជ្ជៈ​០៨​កេស អង្ករ​២​បាវ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​យ៉ាង​ក្រៀមក្រំ ៕

Filed in: ព័ត៌មានជាតិ