ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សេចក្តីណែនាំ​លេខ ១៦២២ ស​ជណ របស់​ក្រសួង​មហាផ្ទៃ នៅ​សាលប្រជុំ​សាលាខេត្ត​កែប

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​សេចក្តីណែនាំ​លេខ ១៦២២​ស​ជណ របស់​ក្រសួង​មហាផ្ទៃ ស្តី​ពី​ការពង្រឹង​ការគ្រប់គ្រង​ការងារ​នៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៅ​សាលាខេត្ត​កែប ដែល​មាន​ការចូលរួម ដោយ​លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍ មេបញ្ជាការ ស្នងការ​កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​នាយក នាយិកា​ទីចាត់ការ ប្រធាន​អង្គភាព ប្រធាន​ផ្នែក ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ខេត្ត សរុប​ប្រមាណ​៥០​រូប​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្ត បានបញ្ជាក់​ថា ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង ការផ្តល់សេវា​សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​នៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ តាម​គោលការណ៍ រដ្ឋបាល​ឯកភាព រាជរដ្ឋាភិបាល បាន​ដាក់ចេញ​អនុក្រឹត្យ​ស្ដីពី​មុខងារ និង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ក្រុង ស្រុក ខណ្ឌ ដោយ​បាន​ធ្វើ​សមាហរណកម្ម​ការិយាល័យ​ជំនាញ​នានា​របស់​ក្រសួង​នៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅ​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​រួចរាល់​អស់ហើយ​។

​លោក​បាន​បញ្ជាក់ទៀតថា ក្នុង​បរិបទ​ថ្មី​នេះ ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​ការចាត់ចែង​ការងារ​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ឱ្យ​កាន់តែ​មាន ប្រសិទ្ធភាព​ស្របតាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន យើង​ត្រូវតែ​កំណត់​រាល់​លិខិត​រដ្ឋបាល​របស់​រដ្ឋបាល​ក្រុង ស្រុក​ដែល​ត្រូវ​ទំនាក់ទំនង​ជាមួយ​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព​នានា​ទាំង​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​ដទៃទៀត ព្រមទាំង​ស្ថាប័ន​មិនមែន​រដ្ឋ ត្រូវ​ចុះហត្ថលេខា​ដោយ​ថ្នាក់​ដឹកនាំ ឬ​អ្នក​ប្រគល់​សិទ្ធ នៃ​រដ្ឋបាល ក្រុង ស្រុក ប្រើប្រាស់​ត្រា និង​ចុះ​លេខ​លិខិត​របស់​រដ្ឋបាល​ក្រុង ស្រុក​សាមី​នី​មួយៗ​។ ហើយ​ចំពោះ​ការផ្តល់សេវា អភិបាលក្រុង ស្រុក ត្រូវ​កំណត់​ក្រប​ខណ្ឌ​ពេលវេលា​ជាក់លាក់​សម្រាប់​ការពិនិត្យ សម្រេច និង​ចុះហត្ថលេខា លើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ប្រភេទ​សេវា​នីមួយៗ ដែល​ត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ និង​ត្រូវអនុវត្ត​តាម​ក្របខណ្ឌ​ពេលវេលា​ដែល​បាន​កំណត់​ឱ្យបាន​ម៉ឺងម៉ាត់​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ៗ ទៅលើ​លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោកស្រី​ដែល​ជា​អភិបាល​ក្រុង​ស្រុក​ថា ត្រូវតែ​អនុវត្តន៍​តួនាទី​ភារកិច្ច​ឲ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ថ្នាក់ជាតិ ព្រមទាំង​ជម្រុញ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់រហ័ស​បំផុត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ