ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប ឃាត់ខ្លួន​រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប​ឃាត់ខ្លួន​រួច​កសាង​សំ​ុ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត​ដើម្បី​ចាត់ការ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការឃាត់ខ្លួន​ជនសង្ស័យ​នេះ ក្រោម​ការដឹកនាំ ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប ទើប​នៅ​យប់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ក្រុង និង​នគរបាល​មូលដ្ឋាន ចុះបង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ហើយ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ ឈ្មោះ សាន សុង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ ជាង​សំណង់ រស់នៅ​ភូមិ សង្កាត់​ខាង​លើ និង​ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​៤​កញ្ចប់​(​ធំ​១​កញ្ចប់​,​តូច​៣​កញ្ចប់​) ទម្ងន់​៥,៨៤​ក្រាម ថ្លឹង​ទាំង​ថង់ , ម៉ូតូ​ម៉ាក​អ៊ែ​ប្លេក​ចំនួន​១​គ្រឿង , ទូរស័ព្ទ​ម៉ាក​VIVO ចំនួន​១​គ្រឿង , កន្ត្រៃ​ចំនួន​១​ដើម , ដែកកេះ​ចំនួន​៥​ដើម , បារី​ចំនួន​៣​កញ្ចប់ និង​ស៊ីម​កាត​ចំនួន​១​។

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត​ចាត់ការ​តាម​ផ្លូវច្បាប់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ