ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោក​ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍​ប្រចាំឆមាស​ទី​១ និង​ដាក់​ចេញ​ទិសដៅ​ការងារ​ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធា​រដ្ឋ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំឆមាស​ទី​១ និង​ដាក់​ចេញ​ទិសដៅ​ការងារ​ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២០ ។ កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​ធំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង នាយ​ការិយាល័យ​ជំនាញ អធិការ អធិការរង​ក្រុង ស្រុក​ពាក់ព័ន្ធ ក្រុមចម្រុះ​ប្រចាំការ​ផែ កោះ​ទន្សាយ ឆ្នេរ ផ្សារ​ក្តាម តំណាង​ក្រុម​អន្តរាគមន៍​ជា​នារី និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៥​ឃុំ សង្កាត់​សរុប​ចំនួន​១០៩​នាក់​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​ស្តីពី​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំឆមាស​ទី​១ និង​មតិ​ចូលរួម​ពី​សមាជិក​អង្គប្រជុំ​អំពី​ចំណុចខ្លាំង​,​ខ្សោយ និង​បញ្ហា​ប្រឈម​រួចមក ថ្លែង​ទៅ​កាន់​អង្គប្រជុំ លោក​ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប បាន​គូសបញ្ជាក់ថា ដោយ​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ យ៉ាង​មុឺងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ដើម្បី​ធានា​បាន​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ក៏​ដូចជា​មូលដ្ឋាន​ក្នុង​ខេត្ត ឱ្យ​មាន​ស្ថិរភាព​ល្អ​ប្រសើរ លោក​បាន​ធ្វើ​ការផ្សព្វផ្សាយ និង​ណែនាំ​ក្រើនរំលឹក ជម្រុញ ដាសតឿន​ដល់​គ្រប់​ផែនកា​រងារ ការិយាល័យ​ជំនាញ អធិការ​នគរបាល​ក្រុង ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៥ ត្រូវ​ប្រមូលផ្តុំ​កំលាំង​ប្រចាំការ ប្រចាំ​បញ្ជា ត្រៀម​អន្តរាគមន៍​នៅតាម​អង្គភាព​នី​មួយៗ​ដើម្បី​ធានា​បាន​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ឱ្យមាន​ប្រសិទ្ធភាព និង​ជួយ​អន្តរាគមន៍​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា​តាម​សំណូមពរ​ចាំបាច់​របស់​ប្រជាជន ព្រមទាំង​បង្កើន​វិធានការ​ល្បាត​ត្រួតពិនិត្យ​តាម​បណ្តា​គោលដៅ​សំខាន់ៗ​ងាយ​រងគ្រោះ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន លួច ឆក់ ប្លន់ សកម្មភាព​ក្មេង​ទំនើ​ង ជាពិសេស​បទល្មើស​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សតិអារម្មណ៍​ប្រជាពលរដ្ឋ​។

​បន្ថែម​ពី​នេះ​ត្រូវ​បន្ត​ខិតខំ​ក្តាប់​ឲ្យបាន​មុខសញ្ញា​ពួក​ប្រឆាំង​ក្រៅច្បាប់ ដែល​បង្ក​អស្ថិរភាព​ដល់​ប្រទេសជាតិ ការពារ​ឲ្យបាន​ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ បូរណភាព​ទឹកដី និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ។ ត្រូវ​បន្ត​យកចិត្តទុកដាក់​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាច​រណ៍ ត្រៀម​មធ្យោបាយ​ក្នុង​ការជួយ​សង្គ្រោះ ប្រជាជន​ឱ្យ​បាន​ទាន់ពេលវេលា គោរព​អនុវត្ត​ឱ្យបាន​នូវ​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ និង​ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ផងដែរ និង​ចូលរួម​អនុវត្ត​វិធានការ បង្ការ​ការពារ​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខភិបាល ឲ្យបាន​ជាប់​ជាប្រចាំ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ