ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ថ្នាក់ដឹកនាំ​ខេត្ត​កែប​បាន​អញ្ជើញ​ប្រគេន​ចង្ហាន់ និង​នាំ​យក​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​កំពង់ត្រឡាច និង​វត្តភ្នំ​ព្រួស​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​រោច ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ នេះ លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប បាន​អញ្ជើញ​ប្រគេន​ចង្ហាន់ និង​នាំយក​នូវ​ទេយ្យវត្ថុ​ដល់​សមណ​សិស្ស នៅ​វត្ត​កំពង់ត្រឡាច និង​វត្តភ្នំ​ព្រួស ស្ថិតនៅ​សង្កាត់​ព្រៃធំ ក្រុងកែប​។​

​ក្នុង​ពិធី​នោះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៍ វរៈ​សេនីយ៍ លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង​បងប្អូន​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ផងដែរ​។​

​លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​លើកឡើង​ថា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រប់​ទី​អារាម​ទាំងអស់​នៅ​ទូទាំង​ប្រទេស ទទួលបាន​ការឧបត្ថម្ភ​ជា​ទេយ្យទាន ថវិកា​គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ជាប្រចាំ ដោយ​មិន​ឲ្យ​ទី​អារាម​ណាមួយ ខ្វះខាត ជួប​ការលំបាក ដោយ​អាជ្ញាធរ​មិន​បាន​ដឹង​នោះ​ឡើយ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ដោយឡែក សម្រាប់​ទី​អារាម​នៅ​ខេត្ត​កែប ក៏​មាន​ការខ្វះខាត​នៅ​ស្បៀង និង​សម្ភារៈ​សម្រាប់​ផ្គត់ផ្គង់​នៅ​ទី​អាម​ប្រចាំ​ថ្ងៃ​ផង​នោះ លោក​ព្រមទាំង​សហការី​ទាំងអស់​ក៏​នាំ​យក​នូវ​ទេយ្យទាន ថវិការ និង​សម្ភារៈ​ប្រើប្រាស់​ប្រគេន ព្រះសង្ឃ​នៅ​វត្ត​ចំនួន​ពីរ​នា​ថ្ងៃនេះ ដែល​មាន​វត្ត​កំពង់ត្រឡាច និង វត្តភ្នំ​ព្រួស ដែល​ស្ថិតនៅ ភូមិ​កំពង់​ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ចំពោះ​ទេយ្យទាន​ដែល​ប្រគេន​ព្រះសង្ឃ​នាពេលនោះ​រួមមាន​៖ អង្ករ មី ទឹកក្រូច ទឹក​សុទ្ធ និង​ថវិការ ៣,០០០,០០០​រៀល សម្រាប់​ប្រគេន​វត្ត​កំពង់ត្រឡាច និង​ថវិកា ៣,៣៦២,០០០​រៀល​ប្រគេន​វត្តភ្នំ​ព្រួស​។​

​ជាមួយ​នេះ​លោក​ក៏បាន មានប្រសាសន៍​ទៅកាន់​ព្រះសង្ឃ សមណ​សិស្ស​គ្រប់​ព្រះអង្គ សូម​ចូលរួម ថែរក្សា​វិស័យ​ព្រះ​សាសនា ខិតខំ​ប្រតិបត្តិ​តាម​គន្លង​ធម៌​វិន័យ​របស់​ព្រះពុទ្ធ និង​ដាច់ខាត​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ជា​ចុងបញ្ចប់ លោក​ក៏​សូម​ឲ្យ​ព្រះសង្ឃ​សមណ​សិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មាន​អនាម័យ​ជាប្រចាំ និង​អនុវត្ត​តាម​វិធានការ​ណែនាំ​នានា របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​កូវី​ដ​១៩ និង​ជំងឺឆ្លង​ផ្សេងៗ ទៀត​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ