ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោក​ឧត្តមសេនីយ៍ទោ ស៊ន សម្បត្តិ និង​សហការី ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​ដែល​រងគ្រោះ​ដោយសារ​អគ្គី​ស​ភ័យ​ឆាបឆេះ​ផ្ទះ នៅក្នុង​ស្រុក​កំពង់ត្រាច​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក​ឧត្តមសេនីយ៍ទោ ស៊ន សម្បត្តិ នាយករង នាយកដ្ឋាន​សរុប​វគ្គ​លេខាធិការ​ក្រសួង​ការពា​ជាតិ និង​ជា​ប្រធាន​វគ្គ​បណ្តុះបណ្តាល​មហាវិទ្យាល័យ​យុទ្ធសាស្ត្រ​ជំនាន់​ទី​១៤ បាន​ដឹកនាំ​សហការី​ក្នុង​អង្គភាព ព្រមទាំង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​ស្រុក​កំពង់ត្រាច ុ​ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ លោក​វរសេនីយ៍ទោ ង៉ូវ ហេង មេបញ្ជាការ​ផ្នែក​សឹក​រង​កំពង់ត្រាច ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ​ឆេះ​ផ្ទះ​កាលពី​ពេល​ថ្មីៗ​នេះ ស្ថិតនៅ​ទីតាំង​កើតហេតុ ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​នេះ លោក​ឧត្តមសេនីយ៍ទោ ស៊ន សម្បត្តិ ក៏​សូម​ចូលរួម​នូវ​ការសោកស្តាយ​ជា​ពន់ពេក ខណៈ​ក្រុម​គ្រួសារ​លោក ង៉ូវ ហេង បាន​ជួប​ហេតុការណ៍​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ ថែម​ទាំង​បាត់បង់​នូវ​ធនធាន សម្ភារៈ និង​ទ្រព្យសម្បត្តិ​មួយចំនួន​ធំ​នៅក្នុង​ផ្ទះ ដោយសារ​អគ្គីភ័យ​បាន​លេប​ត្របាក់​ក្នុង​មួយ​ប៉ព្រិចភ្នែក​។​ជាមួយគ្នានេះ ដើម្បី​ចូលរួម​ការសោកស្តាយ លោក​ឧត្តមសេនីយ៍ទោ ស៊ន សម្បត្តិ រួម​ជាមួយ​សហការី ក៏​បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន​ជូន​ដល់​ក្រុមគ្រួសារ​លោក ង៉ូវ ហេង ផងដែរ​។​

​ក្នុងឱកាស​នោះ លោក ង៉ូវ ហេង ព្រមទាំង​ក្រុម​គ្រួសារ​ទាំងមូល​ក៏​សូម​ថ្លែងអំណរគុណ លោក​ឧត្តមសេនីយ៍ទោ ស៊ន សម្បត្តិ និង​សហការី ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​មានតម្លៃ​ដឹកនាំ​កម្លាំង​ចុះ​មក​សួរសុខទុក្ខ​ក្រុមគ្រួសារ​របស់​លោក​ដែល​កំពុង​ជួប​គ្រោះអាសន្ន​។​

​សូមបញ្ជាក់​ថា​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃអាទិត្យ ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ លំនៅដ្ឋាន​ស្ថិត​ជាប់​ផ្សារ​កំពង់ត្រាច ផ្នែក​ខាងកើត ត្រូវ​អគ្គីភ័យ​លេប​ត្របាក់ ដែល​គេ​សង្ស័យ​ថា​ផ្តើមឡើង​ដោយសារ​ទុស្សេ​ចរន្តអគ្គិសនី​។​ជាមួយ​នឹង​ហេតុការណ៍​នោះ គេ​ឃើញ​វត្តមាន លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​ដឹកនាំ​កម្លាំង​ចម្រុះ​នៃ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក និង​មាន​ការចូលរួម​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស និង​កម្លាំង​នគរបាល​មកពី​ខេត្ត​កែប បាន​ធ្វើ​អន្តរាគមន៍​យក​រថយន្ត​ពន្លត់​អគ្គីភ័យ​ជួយ​ពន្លត់​ភ្លាមៗ ហើយ​បាន​បញ្ចប់​ជា​ស្ថាពរ​នៅវេលា​ម៉ោង​១២​យប់​ថ្ងៃ​ដដែល​។

​ចំពោះ​ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​ខាងលើនេះ មិន​បង្កឲ្យមាន​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​សត្វ​ឡើយ ដោយ​គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារៈ​អស់​មួយចំនួន​ធំ​តែប៉ុណ្ណោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ