ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ខេត្ត​កែប នាំយក​ចង្ហាន់ និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ ក្នុង​ពិធី​ចម្រើន​ព្រះជន្ម​វស្សា​សម្តេច​ព្រះ​មហាក្សត្រី​ព្រះវ​រាជមាតា​ជាតិខ្មែរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប ដឹកនាំ​ដោយ លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ស្រី ស ម៉ា​លីដា រួម​ដំណើរ​ដោយ លោកស្រី អ៊ុល ភីរុណ អភិបាលរង​ខេត្ត និង​ជា​ប្រធានស្តីទី​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អនុប្រធាន​សមាជិក សមាជិការ អនុសាខា គណៈកម្មាធិការ​សាខា​ក​កា​បាទ​ក្រហម​កម្ពុជា​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង មន្ត្រីរាជការ​ទូទាំង​ខេត្ត និង​យុវជន​គ្រប់​ប្រភេទ បាន​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ ជូន​ព្រះ​សង្ឍ ក្នុង​ពិធី​ចម្រើន​ព្រះជន្ម​វស្សា​សម្តេច​ព្រះ​មហាក្សត្រី​ព្រះវររាជមាតា​ជាតិ​ខ្មែ​រ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ស្ថិត​នៅ​វត្ត​សត្ថា​ធម្ម​វិហារ ភ្នំ​ពោន ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ។​

​បន្ទាប់ពី​បាន​ស្តាប់​នូវ​សារលិខិត​ថ្វាយព្រះពរ​សម្តេច​ព្រះប្រធាន​កិត្តិយស​កាក​ក្រហម​កម្ពុជា ដែល​អាន​ដោយ​លោកស្រី អ៊ុល ភីរុណ ប្រធានស្តីទី​គណៈកម្មាធិកា​រ​សាខា​ក​ក្រក​ខេត្ត រួចមក លោក សោម ពិសិដ្ឋ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បានបញ្ជាក់​ថា ការទប់ស្កាត់​អំពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ត្រូវអនុវត្ត​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដោយ​មាន​អនាម័យ​ល្អ​ជា​ប្រចាំ លាងដៃ​នឹង​សាប៊ូ ឬ​ប្រើ​ទឹក​អាល់កុល ជា​ពិសេស​ត្រូវ​រក្សា​នូវ​គម្លាត​សង្គម​ឲ្យបាន​ជា​ដាច់ខាត ព្រោះ​ជំងឺ​កូ​វិដ​១៩​នេះ មិនទាន់​បាន​ចេញ​ឆ្ងាយ​ពី​ខ្លូន​យើង​នៅ​ឡើយ​ទេ ថ្វី​ត្បិត​តែ​កម្ពុជា​មិន​មាន​ការឆ្លង​ក្នុង​សហគមន៍​ក៏ដោយ ក៏​ត្រូវតែ​ការពារ​ខ្លួន​យើង​ជានិច្ច​។​

បន្ទាប់មក ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​បាន​នាំ​យក​សម្ភារៈ ដែល​ជា​ទេយ្យវត្ថុ រួមមាន អង្ករ ចំនួន​១០​បាវ ត្រីខកំប៉ុង​ចំនួន ១​កេស ទឹកស៊ីអ៊ីវ​ចំនួន ៥​ឡូរ មី​ចំនួន ៨​កេស ទឹក​ផ្លែឈើ ចំនួន ៥​កេស ទឹក​សុទ្ធ​១០​កេស សម្រាប់​ប្រគេន​ជូន​ដល់​ព្រះ​សង្ឍ ៣២​អង្គ និង​ចង្ហាន់​ចំនួន​១០​ស្រា​ក់ រួម​ទាំង​ស្លា​ដក បច្ច័យ​ជូន​ដល់​យាយជី​តាជី​ផងដែរ​។ ក្រៅពីនេះ ក៏​នៅ​មាន​ថវិកា ចំនួន ៦,២០០,០០០ រៀល​ទៀត​សម្រាប់​កសាង​វ​ត្ សរុប​ជា​ថវិកា​ទាំងអស់​ស្មើនឹង ៩,៥៨៧,០០០ រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ