ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត ប្រចាំ​ខែ​មិថុនា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែមិថុនា ឆ្នាំ ២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​។

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត និង​កងកម្លាំង​ទាំង​បី ព្រម​ជាមួយ​កងកម្លាំង​ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត​កំពត សរុប ៧៩ នាក់​។​

​កិច្ចប្រជុំ​បាន​ដាក់ចេញ​នូវ​របៀបវារៈ​រួមមាន​៖
១-​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង កំណត់ហេតុ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត លើក​ទី​២៥ កាលពី​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ​២០២០​។​
២-​ពិនិត្យ​ពិភាក្សា លើ​របាយការណ៍​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ប្រចាំខែឧ​សភា ឆ្នាំ​២០២០​។​
៣-​សេចក្ដីរាយការណ៍​របស់​លោក​ស្នងការន​គរ​បាល​ខេត្ត ពាក់ព័ន្ធ​នឹង​ការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោគ បញ្ហា​គ្រឿងញៀន និង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​
៤-​ពិនិត្យ​ពិភាក្សា​លើ​លិខិត​លេខ ០៨១ អ​/​គ​.​អ​.​ឆ​.​ក ចុះ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ស្តីពី​ករណី​បូម​ខ្សាច់​លុប​អាង​ស្តុក​ទឹក ឬ​ស្រែ​អ៊ូ សម្រាប់​ផលិត​អំបិល នៅ​មណ្ឌល​បឹង​ទូក ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។​
៥-​ពិនិត្យ​ពិភាក្សា​លើ​លិខិត​លេខ ៩៨៣ MISTI/២០២០ ចុះ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២០ របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ ស្តីពី​សំណើ​សុំ​ការអន្តរាគមន៍​ក្នុង​ការចុះពិនិត្យ វាស់វែង និង​កំណត់​ព្រំ​ដី​ជាក់ស្តែង លើ​អតីត​ព្រលានយន្តហោះ ទំហំ ៥​ហិកតា ស្ថិតនៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់ជូន ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ (​អតីត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​) សម្រាប់​ការអភិវឌ្ឍ​គម្រោង​វិនិយោគ​ពង្រីក​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្ត​កំពត និង​ជួយ​ដោះស្រាយ​សំណង់​ខុស​ច្បាប់​នៅលើ​ទីតាំង​ដី​នេះ ។​
៦-​សេចក្ដីរាយការណ៍​របស់ លោក សេង សិរី​បុត្រ អភិបាលរង​ខេត្ត ពាក់ព័ន្ធ​ដី​អតីត​សកល​វិទ្យាល័យ​ន​រាយណ៍ ស្ថិតនៅ​ឃុំ​ន​រាយណ៍ ស្រុក​ឈូក​។​
៧-​សេចក្ដីរាយការណ៍​របស់លោក​-​លោកស្រី​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក ។​
៨- ផ្សព្វផ្សាយ​លិខិត​លេខ ១៣៦៥ សក​.​ន​ដ​ជ ចុះ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២០ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្តីពី​ការទប់ស្កាត់​ការរំលោភ​ចាក់ដី​បិទ​ផ្លូវទឹក លូ ប្រឡាយ ព្រែក ស្ទឹង បឹង អូរ ត្រពាំង​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ជំរុញ​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ជំនាញ ពិសេស​លោក​អភិបាលក្រុង ស្រុក ត្រូវ​រក​វិធានការ​ទប់ស្កាត់​រាល់​ស​កម្ម​ភាព​ទាំងឡាយណា​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ ដោយ​ត្រូវ​ការពារ​ទប់ស្កាត់​កុំឱ្យ​មាន​ករណី​ចាក់​ទន្ទ្រាន​លុប​ដី​ចំណី​ព្រែក បឹងបួ អូរ ប្រឡាយ ស្ទឹង ត្រពាំង ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ​ត្រូវតែ​ថែរក្សា​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ