ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​រៀបចំ​បិទ​វគ្គ​បំប៉ន ពង្រឹងសមត្ថភាព​ការងារ​មន្ត្រីនគរបាល​យុតិ្ត​ធម៌​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត បាន​អញ្ជើញ​ចូលរួម​បិទ​វគ្គ​សិក្សា​បំប៉ន ពង្រឹងសមត្ថភាព មន្ត្រីនគរបាល​យុត្តិធ៌ម រយៈពេល​១​សប្តាហ៍ ដែល​មាន​សិក្សា​កាម​ចំនួន​៩៧​នាក់ ស្រី​១៥​នាក់ មក​ពី​ការិយាល័យ​ជំនាញ​ថ្នាក់​ខេត្ត និង​ក្រុង ស្រុក​។

​ក្នុង​ពិធី​នោះ​ក៏​មាន​វត្តមាន​លោក លោកស្រី​ស្នងការរង នាយ នាយរង​ការិយាល័យ​ពាក់ព័ន្ធ និង​អធិការ​នគរបាល​ក្រុង ស្រុក សរុប​ចំនួន​១១២​នាក់ អញ្ជើញ​ចូលរួម​ផងដែរ ។​

​តាម​របាយការណ៍​រប​ស់លោក​វរសេនីយ៍ទោ សាន គន នាយការិយាល័យ​បណ្តុះបណ្តាល​បានឱ្យដឹងថា ដោយ​អនុវត្ត​តាម​ផែនការ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត គិត​ពី​ដើម​ឆ្នាំ​មក​ដល់​ខែ​នេះ​បាន​បើក​វគ្គ​សិក្សា​រយះពេល​ខ្លី (​មួយ​សប្តាហ៍​) បាន​ចំនួន​៦​វគ្គ ដែល​មាន​សិក្ខាកាម​ចូលរៀន​ចំនួន​២១៣​នាក់ ស្រី​៣៥​នាក់ ។​

​មានប្រសាសន៍​ទៅកាន់​ពិធី លោក​ឧត្តមសេនីយ៍ ត្រី សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប បាន​ជម្រាបជូន​ពី​សភាពការណ៍​សង្គម​បច្ចុប្បន្ន និង​បាន​កោតសរសើរ​ចំពោះ​អង្គភាព​ពាក់ព័ន្ធ ដែល​ខិតខំ​បង្កើត​វគ្គ​សិក្សា​រៀនសូត្រ ព្រមទាំង​ធ្វើឱ្យ​ការសិក្សា​ក្នុង​វគ្គ​នីមួយៗ​មាន​ភាពរលូន សម្រេចបាន​ជោគជ័យ​គ្រប់ៗ​វគ្គ​ផងដែរ ។

​បន្ថែម​ពី​នេះ​លោកស្នងការ ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ដែល​បញ្ចប់​វគ្គ​សិក្សា​រយៈពេល​ខ្លី​នេះ​ត្រូវ​យក​ចំណេះដឹង​ទៅ​បម្រើ​ការងារ​ក្នុង​អង្គភាព​ឱ្យ​ចំ​គោលដៅ ដើម្បី​ធានា​សម្រេច​បាន​ការងារ​ជំនាញ​ដែល​អនុវត្ត​ប្រចាំថ្ងៃ និង​ដោះស្រាយ​សភាពការណ៍ រក្សា​សន្តិសុខ សុវត្ថិភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សង្គម​ឱ្យបាន​ល្អ ជូន​ប្រជាជន​ក្នុង​មូលដ្ឋាន​។​

​លើសពីនេះ ដើម្បី​ពង្រឹង​របៀបរបប​ការងារ​ឱ្យ​ល្អប្រសើរ​បន្ថែមទៀត​លោកស្នងការ បាន​ណែនាំ​ដល់​មន្ត្រី​កងកម្លាំង​ទាំងអស់ ត្រូវ​គោរព​ឱ្យបាន​ដាច់ខាត​នូវ​វិន័យ​របស់​មន្ត្រី​កងកម្លាំង​នគរបាលជាតិ និង​ត្រូវ​ចេះ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ផង​ដែ​រ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ