ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​រៀបចំ​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្មវស្សា គម្រប់​ខួប ៨៤ យាង​ចូល ៨៥ ព្រះវស្សា សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងនាម​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ព្រមទាំង​លោក លោកស្រី គណៈ​កិត្តិយស​សាខា និង​គណៈកម្មាធិការ​សាខា ថ្នាក់ដឹកនាំ​-​មន្ត្រី បុគ្គលិក យុវជន​កាកបាទក្រហម​កម្ពុជា ព្រមទាំង​យាយជី តាជី ជាច្រើន​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​២០២០ បាន​រៀបចំ​ពិធី​ចម្រើន​ព្រះ​ប​រិត្ត នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៩ អង្គ ដើម្បី​ថ្វាយ​ព្រះ​រាជកុសល ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា គម្រប់​ខួប ៨៤ យាង​ចូល ៨៥ ព្រះវស្សា សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សិរី​ភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ។​

ក្នុងឱកាស​ដ៍​វិសេសវិសាល​នេះ​លោក​វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​អាន​សារលិខិត​ថ្វាយព្រះពរ សម្តេច​ព្រះមហាក្សត្រី នរោត្ដ​មមុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន កិត្តិយស​កាកបាទក្រហម​កម្ពុជា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ៨៤ យាង​ចូល ៨៥ ព្រះវស្សា ។ ទូលព្រះបង្គំ​យើងខ្ញុំ ទាំងអស់គ្នា ជា​គណៈ​កិត្តិយស​សាខា​គណៈកម្មាធិការ​សាខា អនុសាខា មន្ត្រី​ប្រតិបត្តិ​សាខា ទីប្រឹក្សា​យុវជន​អ្នកស្មគ្រ័ចិត្ត​កាកបាទ​ក្រហម​កម្ពុជា ទូ​ទាំង​ខេត្ដ​ស្វាយរៀង សូម​ព្រះ​បរម​រាជានុញ្ញាត ដ៏​ខ្ពង់ខ្ពស់ ធ្វើ​អភិវន្ទន​កិច្ច លំឱនកាយ​ចំពោះ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា និង​ក្រាបបង្គំ​ទូល​ថ្វាយ​នូវ​អំណរ​សាទរ​រីករាយ​ក្រៃលែង ប្រកប​ដោយ​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ចំពោះ​សម្តេច ព្រះមហាក្សត្រី នរោត្ដ​មមុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ដឫក្ស​អធិកអធ​ម នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ៨៤ យាង​ចូល ៨៥ ព្រះវស្សា ។

​ស្ថិត​ក្នុង​បរិយាកាស​ដ៏​មង្គល​ប្រពៃ​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្កិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក មាន​ទេវតា ទាំង​មួយ​ម៉ឺន​លោកធាតុ មហិទ្ធិឫទ្ធិ​ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម គោ​រាគៈ​ទេវី បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរ គ្រប់​ព្រះអង្គ និង​តេជៈ​បារមី ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ សូម ព្រះ​មេត្ដា​ជួយ​ប្រោះព្រំ​គាំពារ​ថែរក្សា​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង សូម​ទ្រង់​ប្រកបដោយ ពុទ្ធពរ​ទាំង​បួន ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​សព្ទសាធុការពរ​បវរ​មហាប្រសើរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​ទ្រង់​គង់ប្រថាប់​ជា​ព្រះប្រមុខរដ្ឋ និង​ជា​ម្លប់​ត្រជាក់ត្រជុំ​ដល់​ប្រជារាស្ដ្រ​ខ្មែរ​ជា​កូន​-​ចៅ របស់​ព្រះអង្គ​បាន​ជ្រកកោន រស់នៅ​ប្រកប​ដោយ សុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និង​រុងរឿង​ថ្កុំថ្កើង​ជានិច្ច​និរន្ដរ៍​ដរាប​ត​រៀង​ទៅ ។ បន្ទាប់មក​លោក​ស្រី​កិត្តិ​សង្គហ​បណ្ទិត ម៉ែន សំអន ក្នុងនាម​គណៈ​កិត្តិយស​សាខា ព្រមទាំង​លោក លោកស្រី គណៈ​កិត្តិយស គណៈកម្មាធិការ​សាខា មន្ត្រី ក្រុម​ប្រតិបត្តិ​សាខា បាន​និមន្តរ ព្រះ​មេគណ​ខេត្ត ព្រះ​មន្ត្រី​សង្ឃ​ខេត្ត​ចំនួន ៩ អង្គ​ចម្រើន​ព្រះ​បរិត្ត​ថ្វាយព្រះពរ​ជ័យ រួច​រាប់ បាត្រ​ជា​កិច្ច បញ្ចប់​កម្មវិធី​បុណ្យ ៕

Filed in: ព័ត៌មានជាតិ