ទាន់ហេតុការណ៍
សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

​ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​កែប ដោយ​ពិធី​ប្រកាស​នេះ​ស្ថិតក្រោម​អធិបតីភាព លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ លោក លោកស្រី ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អភិបាលក្រុង ស្រុក ក្រុម​យុវជន​ទាំង​បី និង​មន្ត្រីរាជការ​ចំណុះ​ក្នុង​រដ្ឋបាល​ខេត្ត​កែប​ផង​ដែរ​។​

​យោងតាម​សេចក្តីប្រកាស​របស់​រាជ​រដ្ឋាភិបាល ត្រូវបានតែងតាំង លោក សុទ្ធ ពុទ្ធិ​ម៉ា​នី​ន ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូ​នីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប ជំនួស​លោក វ៉ៅ សុខា ដែល​ត្រូវ​ទទួល​មុខតំណែង​ថ្មី ជា​អភិបាលរង​ខេត្ត​កែប​។​

​បន្ទាប់​ពី​ប្រតែង​តាំង​រួចមក លោក សុទ្ធ ពុទ្ធិ​ម៉ា​នី​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប ក៏​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​នៃ​រដ្ឋបាល​ខេត្ត​កែប និង​សូម​ថ្លែងអំណរគុណ​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ផ្តល់​កិត្តិយស តែងតាំង​រូបលោក​ជា​ប្រធាន​មន្ទីរ​នាពេលនេះ​។​ដោយ​ខណៈ​នេះ លោក​សូម​ប្តេជ្ញាចិត្ត​ថា ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ , មាន​កិច្ចសហការ​ជាមួយ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ , មាន​របៀបរបប​ធ្វើ​ការងារ​ឱ្យបាន​ត្រឹមត្រូវ ស្រប​តាម​ប្រកាស និង​សេចក្តីណែនាំ​, ត្រូវ​មាន​គំនិត​ផ្តួចផ្តើម និង​សិក្សា​ស្រាវជ្រាវ​ស្វែង​យល់​ពាក់ព័ន្ធ​នឹង​ច្បាប់ និង​លិខិត​បទដ្ឋាន​បន្ថែមទៀត ពិសេស​វិស័យ​សំណង់ និង​ដីធ្លី​ដោយ​ពិនិត្យ​ឱ្យ​ល្អិតល្អន់ ព្រមទាំង​ពន្លឿ​ននីតិវិធី ក្នុង​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ,​យកចិត្តទុកដាក់​ក្នុង​ការកែលម្អ​សោភ័ណភាព អនាម័យ​បរិស្ថាន និង​បន្ត​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឱ្យបាន​ឆាប់​រួចរាល់​តាម​ផែនការ​ដែល​បានកំណត់​។​

​ក្នុងឱកាស​នោះ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​សំដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​សូម​កោតសរសើរ​ចំពោះ លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​ចាស់ ដែល​កន្លងមក​បាន​ដឹកនាំ​មន្ទីរ ក្នុង​ការអនុវត្ត​ការងារ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​ដែល​បានកំណត់ និង​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​។ ដោយឡែក លោក សុទ្ធ ពុទ្ធិ​ម៉ា​នី​ន ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប​នាពេលនេះ ក៏​ជា​មន្ត្រី​សកម្ម​ការងារ មានចំណេះដឹង និង​មាន​បទពិសោធន៍​សមស្រប​ក្នុង​ការដឹកនាំ គ្រប់គ្រង អំឡុង​ពេល​កន្លងមក​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក៏បាន​លើកឡើង​ដោយ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្នុងខេ​ត្ត មន្ទីរ​អង្គភាព​នានា ពិសេស​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កែប ដែល​អនុវត្ត​ការងារ​បាន​ល្អប្រសើរ និង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​។​

​ទន្ទឹមនឹងនេះ លោក​ក៏​បាន​កោតសរសើរ​ដល់ លោក វ៉ៅ សុខា អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​ចាស់ ដែល​កន្លងមក​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​សម្រេច​បាន​លទ្ធ​ផល​យ៉ាង​ល្អ​ល្អប្រសើរ​ជូន​អង្គភាព​។​ចំពោះ លោក សុទ្ធ ពុទ្ធិ​ម៉ា​នី​ន ប្រធាន​មន្ទីរ​ដែល​ទើប​តែងតាំង​ថ្មី ត្រូវតែ​ខិតខំ​បន្ត​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ពិសេស​ការពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត ដើម្បី​សហការ​គ្នា​ជួយ​ពង្រឹង​ការងារ​លើ​វិស័យ​សំណង់​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ