ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ និង​ផ្សព្វផ្សាយ​វិធានការ​ការពារកូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បន្ដ​ចុះ​បញ្ជា​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដងផ្លូវ និង​បន្ដ​ចុះ​ផ្សព្វផ្សាយ អំពី​វិធានការ​ការពារកូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​។​

​សមាសភាព​ចូលរួម​មាន​៖ លោក យស យុទ្ធី អភិបាលរងខណ្ឌ​, លោក នី សា​មិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់ សាធារណៈ​ខណ្ឌដូនពេញ​, លោក មុត ប៊ុនថន អនុប្រធាន​ការិយាល័យ​, លោក ជួន ចិត្រ អធិការរង​ខណ្ឌ​, លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ​, លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធាន​ផ្នែក ដោយ​មាន​ការសហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ចរាចរ​ក្រុង ចុះ​អនុវត្ត​ការងារ​ដូច​ខាងក្រោម​៖
១៖ ត្រួតពិនិត្យ​កម្លាំង និង​វាស់​កំដៅ​ប្រជា​ការពារ​ខណ្ឌ​
២៖ រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ តាម​មហាវិថី​ព្រះមុនីវង្ស ព្រះស៊ីសុវត្ថិ ព្រះ​នរោត្តម ព្រះ​សុរាម្រិត​១៣ (​មុខ​ក្រសួង​ប្រៃសណីយ៍​) ៥១ ៦៣ ៩២ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​គួច​កាណុង គល់​ស្ពាន​ជ្រោយចង្វារ ជា​លទ្ធផល​៖
* បាន​ចាក់សោរ​កង់​រថយន្ត​២​គ្រឿង ទុក​នៅ​នឹង​កន្លែង​ស្ទូច​រថយន្ត​២​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​អប់រំ នៅ​នឹង​កន្លែង​ចំនួន​១​គ្រឿង​។​
* បាន​ចាប់​យក​រថយន្ត​តាក់ស៊ី​ចត ឥត​សណ្តាប់ធ្នាប់​ចំនួន​១​គ្រឿង មក​រក្សាទុក​នៅ​សាលាខណ្ឌ​។​
* បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល រុះរើ​សំ​យ៉ាប និង​ជញ្ជាំង​ថ្ម របស់​អតីត​សំណង់​ក្រសួង​ប្រៃសណីយ៍ ដែល​បាន​សាងសង់​រឹងមាំ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​៩៨​។​
៣៖ បាន​ចុះ​ប្រមូល​សំរាម ដែល​នៅ​សេសសល់​នៅតាម​ដេប៉ូ​សំរាម តាម​ដងផ្លូវ និង​បាញ់​ទឹក​លាង​សម្អាត មាន​មហាវិថី​ព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត សួន​លោកតា​ក្រុម​ង៉ុយ​។​
៤៖ សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ កាប់​លះ​មែកឈើ​នៅ​ផ្លូវ​លេខ​៦៣​។​
៥៖ បន្ត​អនុវត្ត​ការចុះ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល​ស្ដីអំពី ការចូលរួម​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វិដ​-១៩ តាម​គោលដៅ​សំខាន់ៗ​ទាំង​៥​គោលដៅ​៕

Filed in: ព័ត៌មានជាតិ