ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​ជូន​មជ្ឈមណ្ឌល​កុមារកំព្រា​និង​ពិការ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មិថុនា​ឆ្នាំ​២០២០ លោកស្រី លាង ហៃ ជាវ តា​យ និង​លោកស្រី ថុង ធា​រី ជឹង ផល្លា ព្រមទាំង​ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត​កំពត បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ចែ​ជូន​ដល់​មជ្ឍមណ្ឌល​កុមារកំព្រា ក្រីក្រ និង​កុមារ​ពិការ​ចំនួន​ពីរ​កន្លែង ស្ថិត​ក្នុង​មជ្ឈមណ្ឌល​ចំនួន​២​នោះ​គឺ មជ្ឈមណ្ឌល​ភូមិ​កុមារ​(​អេស​.​អូ​.​អេស​)​កំពត នៅក្នុង​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ និង​មជ្ឈមណ្ឌល​វិទ្យាស្ថាន​អភិវឌ្ឍន៍​វប្បធម៌​ខ្មែរ​ខេត្តកំពត ស្ថិតនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត​។

​ចំពោះ​ការ​ចុះសួរសុខទុក្ខ​នេះ ដោយសារ តែ​ការខកខាន​ប្រា​រព​ខួប​លើក​ទី​៧១ ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ខួប​លើក​ទី​១៩ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ ២០២០​ដោយកូវី​ដ​១៩​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បុគ្គលិក អ្នក​ម្ដាយ កូនៗ ដែល​ជា​កុមារ កំព្រា ពិការ និង​ក្រីក្រ លោកស្រី លាង ហៃ ជាវ តា​យ តំណាង លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ថ្លែងអំណរគុណ​កោតសរសើរ ដល់​សប្បុរសជន អ្នកគ្រប់គ្រង បុគ្គលិក អ្នក​ម្ដាយ ព្រមទាំង​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កំពត ដែល​តែងតែបាន​ជួយ​គាំពារ ទំនុកបម្រុង​ឧបត្ថម្ភ ថែទាំ និង​ជំរុញ​ការបណ្ដុះបណ្ដាល​កុមារកំព្រា ពិការ និង​ក្រីក្រ​ទាំង​អស់នោះ ប្រកប​ដោយ​ចំណេះ ជំនាញ និង​សង្ឃឹម​ត​ទៅ​អនាគត​ក្លាយ​ជា​ពលរដ្ឋ​ល្អ ជា​ធនធាន​មនុស្ស​បម្រើ​ប្រយោជន៍ សង្គមជាតិ ស្របទៅនឹង​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការបន្ត​លើកកម្ពស់​ការអនុវត្ត​សិទ្ធិ​កុមារ​។ ពិសេស​ការបន្ត​លើកស្ទួយ​វិស័យ​សុខមាលភាព​កុមារ​ឲ្យ​កាន់តែ​ល្អប្រសើរ​ដើម្បី​ឧត្តមប្រយោជន៍​របស់​កុមារ​នៅ​កម្ពុជា​។​

​លោកស្រី លាង ហៃ ជាវ តា​យ ក៏​បាន​សំណូមពរ​អំពាវនាវ ដល់​សប្បុរសជន​អង្គការ​ដៃគូ និង​អ្នកពាក់ព័ន្ធ មេត្តា​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទំនុកបម្រុង​ជួយ​ដល់​កុមារ​ទាំង​អស់​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​ឲ្យបាន​កាន់តែ​ល្អប្រសើរ​បន្តទៀត​។​

​ក្នុងឱកាស​នោះ​ដែរ គណៈប្រតិភូ​ក៏​បាន​ឧបត្ថម្ភ​ដល់​មជ្ឈមណ្ឌល​ចំនួន​ពីរ​ខាងលើ​ដោយ​មជ្ឈមណ្ឌល​នី​មួយៗ​ទទួលបាន​អង្ករ​២០០​គី​ឡូ សាប៊ូដុំ​៤ កេះ សាប៊ូ​ម្សៅ​៤​កេះ ទឹកស៊ីអ៊ីវ​១០​យួរ ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​សម្ភារៈ​ប្រើប្រាស់​និង​ថវិកា​មួយចំនួន​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ