ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​សម្រាប់​ខែមិថុនា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជេី​ញដឹក​នាំ​កិច្ចប្រជុំ​ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ប្រចាំ​ខែ​មិថុនា ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង ។

​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​លោក​ស្នងការរង​ទទួល​ផែន​សេនាធិការ​ក៏បាន​អាន​របាយការណ៍​ប្រចាំ​ខែ​ឧសភា ដេ​ី​ម្បី​ឲ្យ​អង្គប្រជុំ​ទាំងមូល​បាន​ជ្រាប ជា​កិច្ច​បន្ទាប់​លោក លោកស្រី​ស្នងការរង​ទាំងអស់​ដែល​ទទួល​ការងារ​ដឹកនាំ​តាម​បណ្តា​ខណ្ឌ​ទាំង ១៤ បាន​មាន​មតិ​យោបល់​ទាក់ទង​ទៅនឹង​ការចុះអនុវត្ត​ការងារ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព ការផ្តល់​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ និង​ការចុះអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាច​រណ៍ ជាពិសេស គឺ​ការចុះ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ។

​លោក លោកស្រី​ស្នងការរង ក៏បាន​ផ្តល់​ជា​លទ្ធផល​នៃ​ការអនុវត្ត​ការងារ ក៏​ដូច​ជា​ការ​លើកយក​បញ្ហា​ប្រឈម​មួយចំនួន​ដែល​មន្ត្រី​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅពេល​យប់​កំពុងតែ​ប្រឈម ស្របពេល​ដែល​អ្នក​បើក​បរ​មួយចំនួន​បើកបរ​ក្នុង​ល្បឿន​លឿន ដែល​អាច​បង្ក​ការគ្រោះថ្នាក់​ដល់​សមត្ថកិច្ច ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​សរសើរ​ដល់​លោក លោកស្រី​ស្នងការរង​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការចុះ​ដឹកនាំ​កិច្ចការ​បាន​យ៉ាង​ល្អ​តាម​បណ្តា​ខណ្ឌ ជា​ពិសេស​បាន​ដឹកនាំ​បាន​យ៉ាង​ល្អ ក្នុង​ការចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាមួយ​នោះ​ដែរ​ឯកឧត្តម​ស្នងការ​ក៏​បាន​កោតសរសើរ​ដល់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ដែល​តែងតែ​តាមដាន​ខំ​មិន​ប្រជាពលរដ្ឋ​ទាំង​ថ្ងៃ យប់ និង​សហកា​រណ៍​គ្នា​បាន​យ៉ាង​ល្អ​ជាមួយ​តាម​បណ្តា​ខណ្ឌ​ប៉ុស្តិ៍ ក្នុង​ការចុះ​ចាត់វិធានកា​រណ៍ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស ។​

​ឯកឧត្តម​ស្នងការ​បាន​ណែនាំ និង​សង្កត់​ធ្ងន់​ដល់​ស្នងការរង​ទទួល​ដឹកនាំ​តាម​បណ្តា​ខណ្ឌ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការដឹកនាំ​ក្នុង​ការចុះ​រៀបចំ​សណ្តាប់​តាម​ដងផ្លូវ បើ​មាន​ការចត​ល្មើស​ផ្លាកសញ្ញា​ចរាច​រណ៍ ត្រូវតែ​ធ្វេី​ការ​ស្ទូច​យក​មក​ផាកពិន័យ​នៅ​អធិការ​ខណ្ឌ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ។​

​ជា​កិច្ចបញ្ចប់​ឯកឧត្តម​ស្នងការ​បាន​ណែនាំ​ដល់​លោក លោកស្រី​ស្នងការរង​ទាំងអស់ឲ្យ​ខិតខំ​បន្ត ក្នុង​ការចុះ​ដឹកនាំ​តាម​ខណ្ឌ ដេ​ី​ម្បី​ធានា​ឲ្យ​បាន​សន្តិសុខ​សុវត្ថិភាព រៀបចំ​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ ផ្តល់​សេវាសាធារណ​:​ឲ្យបាន​ល្អ និង​ឆាប់រហ័ស ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​សិក្សា​ស្វែងយល់ អំពី​សុខទុក្ខ​របស់​មន្ត្រី ត្រូវ​រាយការណ៍​ឲ្យបាន​លឿន​ចំពោះ​មន្ត្រី​ណា​ដែល​មាន​ជំងឺ ជួប​គ្រោះថ្នាក់​ផ្សេងៗ ជាពិសេស​បាត់បង់​សមត្ថភាព​ការងារ ៕

Filed in: ព័ត៌មានជាតិ