ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ទទួល​ជួប​ប្រតិភូ​សភា​ពាណិជ្ជកម្ម​ខេត្ត​កំពត​-​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​អង្គារ ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បានអនុញ្ញាត​ឲ្យ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​ខេត្ត​កំពត​-​កែប ដែល​ដឹកនាំ​ដោយ លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ជួប​សំដែង​ការគួរសម ពិភាក្សា​ការងារ និង​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​របស់​សភា​ពាណិជ្ជកម្ម​កំពត​-​កែប​។​

​នៅក្នុង​ជំនួប​ដ៏​មាន​អត្ថន័យ​នេះ ក្នុងនាម រដ្ឋបាល​ខេត្ត​កំពត លោក ជាវ តា​យ អភិបាលខេត្ត បាន​សម្ដែង​ការស្វាគមន៍​ចំពោះ ប្រតិភូ​សភា​ពាណិជ្ជកម្ម​ខេត្ត​កំពត​-​កែប ជួបពិភាក្សា​ការងារ​នាពេលនេះ​។​ក្នុង​កិច្ច​ជំនួប​នេះ លោក​អភិបាលខេត្ត បាន​មានប្រសាសន៍ថា សភាពាណិជ្ជកម្ម​ខេត្ត​កំពត​-​កែប កន្លងមក​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​យើង​ឲ្យ​រីកចម្រើន ពិសេស​ខេត្ត​កំពត ហើយ​ពេល​បច្ចុប្បន្ន​នេះ កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​បាន​កើនឡើង ពិសេស​តំបន់​អេកូ​ទេសចរណ៍ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន ក្នុង​នោះ​ប្រមាណ​ភ្ញៀវទេសចរ ៥២% បាន​ទៅលេង​នៅ​តំបន់​ទឹកឈូ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក​អភិបាលខេត្ត ក៏​បាន​ស្នើ​ទៅ​សភាពាណិជ្ជកម្ម​ខេត្ត​កំពត​-​កែប ជម្រុញ​ដល់​ការសាងសង់​ផ្សារ​នៅ​តាម​ច្រកទ្វារ​ព្រំដែន ស្របតាម​អនុសាសន៍ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដើម្បី​ចរាចរ​ទំនិញ​បាន​ឆាប់រហ័ស និង​ស្រប​ច្បាប់​។​

​ក្នុងឱកាស​នោះ លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​កំពត​-​កែប បាន​ជម្រាបជូន​អំពី តួនាទី​របស់​សភា​ពាណិជ្ជកម្ម​ខេត្ត មាន​តួនាទី ៖
១.​សម្របសម្រួល​ជាមួយ វិស័យ​សាធារណៈ និង​វិស័យ​ឯកជន សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​ទាំង​២​នេះ​មាន​សុខដុម​នីយកម្ម​ជាមួយគ្នា ។​
២. កៀរគរ​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មក​វិនិយោគ​ទុក​ក្នុង​ខេត្ត​យើង​។ លោក​ឧកញ៉ា បាន​បន្តថា កន្លងមក មាន​វិនិយោគគិន​ជាច្រើន​បាន​ចាប់អារម្ម​ណ៍​ខេត្ត​កំពត​ខ្លាំង ដោយឡែក​ក្នុង​ខេត្ត​យើង​មិនទាន់​មាន​ផែនទី កំណត់​សម្រាប់​អនុវត្ត តំបន់កសិកម្ម​តំបន់​ណា តំបន់​កសិឧស្សាហកម្ម​តំបន់​ណា តំបន់​អេកូ​ទេសចរណ៍​តំបន់​ណា ដូចនេះ សភាពាណិជ្ជកម្ម​ខេត្ត ស្នើ​សុំ​ធ្វើការ​នេះ​ជាមួយ​រដ្ឋបាល​ខេត្ត និង​មន្ទីរ​ជំនាញ ដើម្បី​ងាយស្រួល​នា​ពេល​ក្រោយ បង្ហាញ​ដល់​វិនិយោគគិន ។​លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ក៏​បាន​បន្តថា ក្នុងនាម​សភាពាណិជ្ជកម្ម​ខេត្ត លោក​នឹង​រៀបចំ​ផ្សារ​សម្រាប់​ដោះដូរ​ទំនិញ​នៅ​តាម​ច្រកទ្វារ​ព្រំដែន​ឲ្យបាន​ឆាប់រហ័ស​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ច​ជំនួប​ពិភាក្សា លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​កំពត​-​កែប បាន​ឧបត្ថម្ភ​ថវិកា ៧៥០​ដុល្លារ ជូន​ដល់​រដ្ឋបាល​ខេត្ត សម្រាប់​វិធានការ​ការទប់ស្កាត់​នឹង​ជំងឺ​កូវី​ដ​១៩ ក្នុង​ខេត្ត​កំពត​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ