ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ពិធី​ប្រគេន​ចង្ហាន់ និង​ទេយ្យទាន​ដល់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិរ​ព្រះរាជកុសល​ថ្វាយ​សម្តេ​ច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​៨៤ យាង​ចូល​៨៥​ព្រះវស្សា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កណ្តាល ៖ ​នៅក្នុង​ឱកាស​ដ៍​មហា​ជ័យ​មង្គល​ប្រពៃ​ថ្លៃថ្លា នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​៨៤ យាង​ចូល​៨៥​ព្រះវស្សា របស់​សម្តេច​ព្រះមហាក្សត្រី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ នាពេល​ខាងមុខ​នេះ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាន​រៀបចំ​ពិធី​ប្រគេន​ចង្ហាន់ និង​ទេយ្យទាន​ដល់​ព្រះសង្ឃ​ចំនួន​៧៥​អង្គ នៅ​វត្ត​ប្រជុំ​នទី​ហៅ​វត្ត​ក្រពើ​ហា នា​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០​។​

​ក្នុងនាម​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិកា​រ​​សាខា​កាកបាទក្រហមកម្ពុជា ​ខេត្ត​កណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បាន​សម្តែង​នូវ​ក្តី​អំណរសាទរ​រីករាយ​ឥតឧបមា​ប្រកបដោយ​ទឹកចិត្ត​កតញ្ញូ​តាធ​ម៏ ដ៏​ជ្រាលជ្រៅ​ថ្វាយ​ចំពោះ​សម្តេច​ព្រះមហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេក្តីថ្លៃថ្នូរ និង​សុភមង្គល ដែល​ព្រះអង្គ​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំង​កាយពល ព្រះ​បញ្ញាញ្ញាណ ដ៏​ឈ្លាសវៃ និង​ព្រះ​រាជទ្រព្យ​ផ្ទាល់ខ្លួន ក្នុង​បុព្វហេតុ​សង្គម និង​សាសនា ជាពិសេស​ព្រះរាជ​សកម្មភាព​ក្នុង​បុព្វហេតុ​មនុស្ស​ធ​ម៏ ជួយ​ដល់​ប្រជារាស្ត្រ ជា​កូន ជា​ចៅ ចៅ​ទូត ចៅ​លូ​តរបស់​ព្រះអង្គ​ដែល​ជួបប្រទះ​ការលំបាក ដោយសារ​គ្រោះធម្មជាតិ និង​គ្រោះ​មន្ត​រាយ​ផ្សេងៗ​។​

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​ឯកឧត្តម គង់ សោភ័ណ្ឌ បាន​គោរព​ថ្វាយ​សម្តេច​ព្រះមហាក្សត្រី​នូវ​ព្រះមហា​សព្ធ​សាធុការ ពរ​បវរ​សួស្តី មហា​សិរី​មង្គល វិបុល​សុខ និង​សូម​បួងសួង​ដល់​គុណព្រះរតនៈត្រ័យ ទស​បារមី ទេវតា​រក្សា​ព្រះមហា​ស្វេត​ច្ជ័ត្រ បារមី​ព្រះ​វិញ្ញាណក្ខ័ន អតីតព្រះមហាក្សត្រ មហាក្សត្រីយានី​ប្រោស​ព្រំ​ថែរក្សា​សម្តេច​ព្រះមហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេក្តីថ្លៃថ្នូរ និង​សុភមង្គល សូម​ព្រះអង្គ​មាន​ព្រះ​សុខុមាលភាព​បរិបូណ៌ ព្រះកាយ​ព​លា​មាំមួន ព្រះ​ជន្មាយុ​យឺនយូរ​ជា​រយ​ព្រះវស្សា និង​សូម​ទ្រង់​ប្រកប​តែ​ព្រះពុទ្ធ​ពរ​ទាំង​ប្រការ​គឺ អាយុ វណ្ណៈ សុខ​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ ឯកឧត្តម បាន​នាំ​យក​ចង្ហាន់ និង​ទេយ្យទាន​មាន​៖ អង្ករ​១​តោន មី​២០​កេស ទឹកបរិសុទ្ធ​២០​កេស ត្រីខកំប៉ុង​២០០​កំប៉ុង ទឹកក្រូច​១០​កេស និង​បច្ច័យ​សម្រាប់​កសាង​ចំនួន ២​លាន​រៀល ដល់​គណៈកម្មាការ​វត្ត​.​។​

​ជា​កិច្ច​បន្ទាប់ ឯកឧត្តម បាន​បន្ត​ប្រារព្វ​ពិធី​បង្សុកូល រាប់បាត្រ ព្រះសង្ឃ​ចំនួន​៧៥​អង្គ តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ដើម្បី​ឧទ្ទិស​ព្រះ​រាជកុសល​ថ្វាយ​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​ព្រះ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​។

​សូម​ជម្រាប​ជូន​ថា​ទេយ្យទាន ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​នា​ពិធី​នេះ​មាន​៖ ចង្ហាន់ ស្លា​ដក់ និង​បច្ច័យ​៥​ម៉ឺន​រៀល ដោយឡែក ព្រះចៅអធិការ​វត្ត​ប្រគេន​បច្ច័យ​១២​ម៉ឺន​រៀល ព្រះ​គ្រូសូត្រឆ្វេង សូត្រ​ស្តាំ​បច្ច័យ​១០​ម៉ឺន​រៀល យាជី តាជី គណៈកម្មាការ​អាចារ្យ ព្រមទាំង​ក្រុម​ភ្លេង​ពិណ្យ​ពាទ ក្នុង​ម្នាក់ៗ​បច្ច័យ​២​ម៉ឺន​រៀល​ផងដែរ​។​

Filed in: ព័ត៌មានជាតិ