ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ទាំងអស់​ត្រូវ​រៀបចំ​ផែន​ការប្រមូល​សំរាម ស្ដារ​ប្រឡាយ លូ នៅ​តំបន់​ដែល​ខ្លួន​កាន់កាប់​ឲ្យបាន​ល្អ រដូវវស្សា​នេះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ និង​សង្កាត់​ត្រូវ​រៀបចំ​ផែន​ការប្រមូល​សំរាម ស្ដារ​ប្រឡាយ​លូ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច របស់​ខ្លួន​គ្រប់គ្រង ឲ្យបាន​ល្អ​បញ្ជៀ​ស​ការលិចលង់ និង​កកស្ទះ​សំរាម នៅ​រ​ដូ​វស្សានេះ និង​ចៀសវាង​កុំឲ្យ​ប្រជាពលរដ្ឋ​រិះគន់ប​ន្ដ​ទៀត

​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​បែប​នេះ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អភិបាល​ខណ្ឌ សង្កាត់ ស្ដី​ពី​ដោះស្រាយ​បញ្ហា​កាយ​ប្រឡាយ លូ ដែល​រង​ផលប៉ះពាល់ ពី​ជំនន់​ទឹកភ្លៀង ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៨ មិថុនា​ឆ្នាំ​២០២០​នេះ នៅ​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ ពេល​ភ្លៀង​ប៉ុន្មាន​មេ នេះ តាម​ការសង្កេត​ឃើញ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ជំនន់ កកស្ទះ​ទឹកភ្លៀង​ពិតប្រាកដ​មែន ដោយសារ សំរាម​ហូរ​មក​កកស្ទះ​នៅ​មាត់​លូ រឿង​នេះ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ឡាយ​តូចៗ លូ​តូចៗ នៅ​តាម​ភូមិ​សហគមន៍​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវតែ​ចុះ​ស្ដារ​ភ្លាម បើ​ខ្លួន​អត់​មាន​សមត្ថភាព​ត្រូវ​រាយការណ៍​មក សាលា​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម បន្ដថា​៖ បញ្ហា​ការស្ដារ​ប្រឡាយ លូ ធំៗ ជា​ដែន​សមត្ថកិច្ច របស់​សាលា​រាជធានី​ភ្នំពេញ ជា​អ្នកគ្រប់គ្រង ដោយឡែក​បញ្ហា​លូ ប្រឡាយ​តូចៗ​ជា​ដែន​សមត្ថកិច្ច​របស់ អាជ្ញាធរ ខណ្ឌ និង​សង្កាត់​ជា​អ្នកគ្រប់គ្រង យើង​មាន​លូ ប្រឡាយ​គ្រប់គ្រាន់​ហើយ ហេតុ​អី នៅ​ពេល​ភ្លៀង​ម្ដងៗ​នៅតែ​លិចលង់​ដដែល ៕

 

Filed in: ព័ត៌មានជាតិ