ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

ចាប់ខ្លួន​ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត​តាកែវ និង​បក្ខពួក​ម្នាក់​ទៀត ក្នុងករណី​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ជាង​២​គីឡូក្រាម និង​កាំភ្លើងខ្លី​២​ដើម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​-​តាកែវ​)៖ ​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឲ្យដឹងថា ប្រតិបត្តិការ​នេះ​ធ្វើ​នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ច្រមុះ​ជ្រួក​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ក្នុងនោះ ភា្ល​មៗ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ដកហូត​បាន​គ្រឿងញៀន​ជាង​២​គីឡូក្រាម ជាមួយនឹង​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​រូប​ខាងលើ​។​

​សមត្ថកិច្ច​បាន​ព​ន្លាត​សមត្ថកិច្ច​ដែនដី​ទៅ​ខេត្ត​តាកែវ ដោយ​ដកហូត​បាន​គ្រឿងញៀន​ជាង​២​គីឡូក្រាម កាំភ្លើង​២​ដើម និង​ចាប់ខ្លួន​ប្រធានការិយាល័យ​គ្រឿងញៀន នៃ​អាវុធហត្ថ​ខេត្តតាកែវ ជាមួយ​បក្ខពួក​ម្នាក់​ទៀត ដែលជា​អ្នក​ប្រព្រឹត្ត​បទល្មើស​នេះ​។​

​ជនសង្ស័យ​ទី​១៖ ឈ្មោះ ឈុន សុ​មេធា តួនាទី​ជា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ ពាក់​ស័ក្ដិ​៤ រស់នៅ​ភូមិ​កំពង់​ហ្លួង ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី និង​ទី​២៖ ឈ្មោះ កេ​ន ចាន់​រី ភេទ​ស្រី ភូមិ​គោក​ដូង ឃុំ​ពេ​ជ​សា ស្រុក​កោះអណ្តែត ខេត្តតាកែវ​។​

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ពន្លាត​ដែនដី ដោយ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ បន្ដ​ទៅ​ឆែរ​ឆេរ​ទីតាំង​ពីរ​កន្លែង​ទៀត ដោយ​មួយ​ទីតាំង​នៅ​ផ្ទះជួលរ​បស់​ជនសង្ស័យ​រកឃើ​ញ​ផ្លាកលេខ​ម៉ូតូ​ចំនួន​៣ និង​ទី​តាំងទី​ពីរ​នៅ​ផ្ទះ​របស់​សង្ស័យ​ផ្ទាល់​តែម្ដង ក្នុងស្រុក​អង្គរ​បូរី រកឃើញ​អាវុធ​ខ្លី​អត់​ច្បាប់ ២​ដើម កញ្ឆា​មួយចំនួន និង​ប្រដាក់​ថ្លឹង​គ្រឿងញៀន​មួយចំនួន​ផង​ដែរ​។​

​បច្ចុប្បន្ន ជនសង្ស័យ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការសួរនាំ ដើម្បី​បញ្ជូន​ទៅ​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ