ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​ជូនដំណឹង​! បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល នឹង​បើក​ប្រាក់​ប្រចាំ​ខែ​ឧសភា សម្រាប់​២​សប្តាហ៍​លើក​ទី​២ ចាប់ពី​ថ្ងៃ​២៩ ខែ​ឧសភា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នឹង​បើកប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២០ និង​ប្រាក់​គោលនយោបាយ​សោធន៍ សម្រាប់​ខែ​ឧសភា ឆ្នាំ​២០២០ សម្រាប់​២​សប្តាហ៍ លើក​ទី​២ ជូន​និវត្តជន និង​អតីត​មន្ត្រីរាជការ​ស៊ីវិល ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២០​តទៅ តាម​ប្រព័ន្ធ​ធនាគារ​កាណាឌីយ៉ា និង​ធនាគារ​អេស៊ីលីដា នៅ​២៥​រាជធានី​-​ខេត្ត ទូទាំង​ប្រទេស​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម សម្រាប់​មន្ត្រីរាជការ​ស៊ីវិល ដែល​អង្គភាព​ព័ត៌មាន Fresh News ទទួលបាន នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២០​នេះ បានបញ្ជាក់​ថា «​ប្រាក់​គោលនយោបាយ​របប​សន្តិ​សុខ​សង្គម និង​ការបន្ថែម​របប​សន្តិសុខ​សង្គម​សម្រាប់ និវត្ត​ជន និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ សម្រាប់​ខែ​ឧសភា ឆ្នាំ​២០២០ សម្រាប់​២​សប្តាហ៍​លើក​ទី​២ នឹង​ត្រូវ​បើក​ចាប់ពី​២៩ ខែ​ឧសភា ឆ្នាំ​២០២០​តទៅ​»​។​

​ចំពោះ​ការ​បើកប្រាក់​របប​សន្តិ​សុខ​សង្គម​ខាងលើនេះ និវត្ត​ជន និង​អតីត​មន្ត្រីរាជការ​ស៊ីវិល​ទាំងអស់ ត្រូវ​យក​ភ្ជាប់​មក​ជាមួយ​នូវ​សៀវភៅ​គណនី និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​កាត ATM ដើម្បី​ប្រើប្រាស់ បើក​នៅតាម​ទូរ ATM របស់​ធនាគារ​ដៃគូ​ខាងលើ នៅ​ទូទាំង​ប្រទេស​។​

​ក្នុងករណី​មាន​បញ្ហា​ផ្សេងៗ សូមមេត្តា​ជូនដំណឹង​មក​បេឡា​ជាតិ​សន្តិសុខ​សង្គម សម្រាប់​មន្ត្រីរាជការ​ស៊ីវិល តាម​ប្រព័ន្ធ​ទូរស័ព្ទ​លេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕

Filed in: ព័ត៌មានជាតិ