ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ លោក លី សារី អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​ចុ ជួយ​ស្រុក​មង្គល​បូរី​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ជំងឺ​COVID-19​ជានិច្ច ទោះបីជា​ស្ថានភាព​នៅ​កម្ពុជា​បាន​ធូរស្បើយ​ច្រើន ហើយ​មិន​មាន​អ្នក​ឆ្លង​ថ្មី​ក៏​ពិតមែន ក៏​មិន​ត្រូវ​ភ្លេចខ្លួន​ឡើយ ដោយ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ជំងឺ​រាតត្បាត​នោះ​ន្ថែ​មទៀត បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជា​មិនខានឡើយ ។ ថ្លែង​ក្នុង​ពិធី​ចែក​អំណោយ​មួយ​ដោយ​មាន​ការចូលរួម លោក ដា​ស៊ី​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។

​ក្នុងនោះ​លោក​លី​សារី​បាន​ធ្វើ​ការចែក អំណោយ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹម យ៉ាន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត បន្ទាយមានជ័យ និង​លោកជំទាវ​ឧកញ៉ា ម៉ៅ មាល័យ​កែ គឹមយ៉ាន​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រី​ជួប​ការលំបាក ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​ចំនួន​៥១​គ្រួសារ នៅ ក្នុង​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ ២០​គីឡូក្រាម ទឹក ស៊ី​អ៊ីវ ៣​ដប ទឹក ត្រី ៣​ដប ទឹក សុទ្ធ ១​យួរ នា​រសៀល​ថ្ងៃ​ទី​២០​ខែ​ឧសភា ឆ្នាំ​២០២០​។​

​ក្នុង​ពិធី​ចែក​អំណោយ​នោះ លោក លី សារី បាន​មានប្រសាសន៍ថា​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ឬ​ហៅ​ថា Covid-19​ជា​ជម្ងឺ​មួយ​ដ៏​កាច​សាហាវ ឆ្លង​ក្នុង​ល្បឿន​លឿន នៅក្នុង​ពិភពលោក​អ្នក​កើត​ជម្ងឺ​នេះ​វា​ងាយ​និង​ស្លាប់​ណាស់​ពិសេស អ្នក​មាន​ជម្ងឺ ជន​ចាស់ជរា ប្រជាពលរដ្ឋ​ផ្តុំ​ក្បាល​គ្នា​ជា​ក្រុម រហូតមកដល់ ថ្ងៃនេះ​នៅ​មិនទាន់​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ណា​អាច​រកឃើញ​ថ្នាំ​សម្លាប់​មេរោគ​នេះ​បាន​នៅឡើយ​ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​គោរព​គោលការណ៍​របស់​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ដូចជា ការធ្វើដំណើរ​ក្នុង​ប្រទេស​ត្រូវ​ពាក់​ម៉ាស ខ្ទប់​ក្រមា អាល់​កុល និង​ជែល​លាងដៃ​កំចាត់​មេរោគ​បាក់តេរី និង​ធ្វើការ​វាស់​កំដៅ​ក្នុង​ខ្លួន​ដោយ​អ្នកជំនាញ​ពិសេស​ប្រជាពលរដ្ឋ​ណា ដែល​បាន​ត្រឡប់មក​ពី​ប្រទេស​ថៃ​កាលពី​ពេល​ថ្មី ត្រូវ​នៅ​ដោយឡែក​ពីគ្នា​១៤ ថ្ងៃ​សិន ។​

​លោក​ក៏​បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​សុខភាព​ល្អ និង ជោគជ័យ ក្នុង ភារកិច្ច ការងារ គ្រប់ៗ ក្រុមគ្រួសារ ពិសេស អំពាវនាវ ឲ្យ ប្រជាពលរដ្ឋ ទាំងអស់ ត្រូវ ប្រុងប្រយ័ត្ន ឲ្យ បាន ខ្ពស់ គ្រប់ៗ ក្រុមគ្រួសារ ក្នុងការ ចូលរួម ទប់ស្កាត់ នូវ ការឆ្លង រីក រាលដាល នៃ ជំងឺ កូវី​ដ​-១៩ ជាពិសេស មិន ត្រូវ ភ្លេចខ្លួន នោះទេ បើទោះបីជា ប្រទេស កម្ពុជា មាន អ្នក ឆ្លង នៅ មាន កម្រិត តិច ក្រោម ការ អនុវត្ត តាម ការណែនាំ របស់ ក្រសួង​សុខាភិបាល និង សារាចរ ណែនាំ និង វិធានការណ៍ ជាច្រើន របស់ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី​។​

​លោក​បាន​ជំរុញ​ប្រជាពលរដ្ឋ​ការងារ​កសិកម្ម​ក្នុង​ការដាំដុះ ចិញ្ចឹម សត្វ នៅ ក្នុង មូលដ្ឋាន ជាពិសេស ត្រូវ រក្សា ទុក​នូវ​ស្បៀងអាហារ​ដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើ ជំងឺ កូវី​ដ​-១៩ នេះ នៅតែ អូស បន្លាយ ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុង ការ គោរព ច្បាប់ ចរាច​រណ៍ ផ្លូវ គោគ​ដើម្បី កាត់បន្ថយ នូវ គ្រោះថ្នាក់​និង ការបាត់បង់ អាយុ ៕

Filed in: ព័ត៌មានជាតិ