ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្ដី ពី កិច្ចសហការ និង សិក្សា ផលប៉ះពាល់ ក្នុង​ការអនុវត្ត គម្រោង សាងសង់ សារមន្ទីរ ថាមពល កើតឡើង​វិញ និង​ឧទ្យា​ជាតិ សម្ដេច ហ៊ុន សែន​កំពត​។

​កិច្ច ប្រជុំ នេះ​ស្ថិតក្រោម​អធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូ អម​នាយក​រដ្ឋ មន្ត្រី និង​ជា​អគ្គនាយក អគ្គិសនី កម្ពុជា លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការចូលរួម​ពី​មន្ត្រី ដែល​ជា​តំណាង​ក្រសួង មន្ទីរ អង្គភាព និង​អាជ្ញាធរ មូលដ្ឋាន ពាក់ព័ន្ធ មួយចំនួន​ផង​ដែរ​។​

​គោលបំណង​កិច្ចប្រជុំ នេះ​ផ្ដោត​សំខាន់​លើ​ការចូលរួម​ពិគ្រោះ​យោបល់​ពី​អ្នក ពាក់ព័ន្ធ សិក្សា​ពី​ផលប៉ះពាល់ និង​ជំរុញ​ឱ្យមាន​កិច្ចសហការ​គាំទ្រ​បន្ថែម​ពី​អាជ្ញាធរ​ដែនដី ដើម្បី​ឈានដល់​ការ​បើកផ្លូវ​ឱ្យ​គម្រោង​ជាតិ​មួយ​នេះ​អាចអនុវត្ត​ការសាងសង់ សម្រាប់​ជា​វិភាគទាន​នៃ​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត​របស់​ខេត្ត​កំពត​។​

​គម្រោង សាងសង់​សារមន្ទី​រថា​ម​ពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​នេះ គឺជា​គម្រោង​មួយ​អនុវត្ត ផ្អែក​តាម​អនុក្រិត្យ​របស់រាជរ​ដ្ឋា​ភិបាល ផ្ដល់ជូន អគ្គិសនី​កម្ពុជា ដើម្បី​អនុវត្ត​ដំណើរការ​គម្រោង​សាងសង់ នៅក្នុង​ឆ្នាំ​២០២០​នេះ និង​អាច​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២​ខាងមុខ ដែល​មាន​ទីតាំង​ស្ថិតនៅ តំបន់​សហគមន៍ នៃ​ឧទ្យាន​ជាតិ​ព្រះមន្នីវង្ស​”​បូកគោ​” លើ​ផ្ទៃដី​កោះ​ទំហំ​៨,៦០​ហិច​តា នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​ខេត្ត​កំពត​។

​ទោះជា​យ៉ាងណា​គម្រោង​នេះ នៅ​មិនទាន់​ឱ្យដឹង​ពី​ទំហំ​នៃ​ការប្រើ​ប្រាក់ ថវិកា​នៅឡើយ ប៉ុន្តែ​ទំហំ​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ច្រើន​គួរសម​បម្រើឱ្យ​ទាំង​ការ​សិក្សា​ស្រាវជ្រាវ​បទពិសោធន៍ និង​ចង់​ដឹង​ពី​បច្ចេកវិទ្យា​វិស័យ​វា​រី​អគ្គិសនី​នៅ​កម្ពុជា និង​បម្រើ​ឱ្យ​វិស័យ​ទេ​ចរណ៍​ក្នុង​តំបន់​នៃ​ខេត្ត​កំពត​នេះ​ផង​ដែរ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាលខេត្ត បាន​សំដែង​ការគាំទ្រ​ដល់​ការអនុវត្ត​នូវ​គម្រោង​ជាតិ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ឡើង ក្នុង​ស្មារតី​ឆន្ទៈ សហការ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការអនុវត្ត​គម្រោង​សម្រេច​បាន​ជា​សមិទ្ធផល​របស់​ប្រទេសជាតិ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ ពិសេស​ក្នុង​វិស័យ​ទេ​ចរណ៍ នៅ​តំបន់​រមណីយដ្ឋាន​ទឹកឈូ​ខេត្តកំពត​។​

​លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់​ឱ្យដឹងថា ដោយសារ​កម្ពុជា​យើង​បច្ចុប្បន្ន​មាន​វា​រី​អគ្គិសនី​ច្រើន​គួរសម ហើយ​ការប្រមូលផ្ដុំ​ចំណេះដឹង​បទពិសោធន៍​នៅនឹងកន្លែង​ដូច​ស្រុក​គេ ដើម្បី​ជា​ការស្រាវជ្រាវ​រៀនសូត្រ​ស្វែងយល់​ជា​សាធារណជន​ទូទៅ នៅ​ពុំទាន់​មាន​នៅឡើយ​ទេ​។​
​ដូច្នេះ​គោលដៅ​នៃ​គម្រោង​នេះដែរ គឺ​ផ្តោត​សំខាន់​លើ​បញ្ហា​ពីរ គឺ​ទី​១​សំដៅ​ការបង្កើតឱ្យមាន​ជា​បណ្ដុំ​វា​រី​អគ្គិសនី​នៅ តាម​បណ្ដា​ខេត្ត​ទាំងឡាយ​មួយចំនួន​ដែល​មាន​ក្នុងប្រទេស​កម្ពុជា​សម្រាប់ ផ្ដល់​ការចង់​ដឹង​របស់​អ្នក​ទេសចរណ៍​ជាតិ អន្តរជាតិ ឬ​ប្រជាពលរដ្ឋ​ខ្មែរ ទាំងអស់​មក​កំសាន្ត​នៅទីនេះ ដោយ​គ្រាន់តែ​ចូល​មក​មើល​ក្នុង​សារមន្ទីរ​នេះ អំពី​ប្រព័ន្ធ​វា​រី​អគ្គិសនី​នៅ​កម្ពុជា គឺ​អាច​ដឹង​បាន​ដោយ​មិន​ចាំបាច់​ទៅ​មើល​ដល់​ទីកន្លែង​ឡើយ​។​
​ទី ២ ការដាក់​ឧទ្យាន​ជាតិ​នេះ គឺ​សំដៅ ចង់ឱ្យ​មាន​ការទាក់ទាញ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ឬ​ក៏​ឲ្យ​ប្រជាពលរដ្ឋ​មក​កំសាន្ត​នៅ​តំបន់​នេះ​កាន់តែ​ច្រើន​និង​ក៏​ជា​សមិទ្ធផល​ថ្មី​របស់​ជាតិ​ក៏​ដូច​ជា​សមិទ្ធផល​សម្រាប់​ខេត្ត​កំពត​ផងដែរ​។​

​លោក កែវ រតនៈ ក៏​បាន​បញ្ជាក់​ឱ្យដឹង​ពី​ឈ្មោះ​គម្រោង​សារមន្ទីរ​ថាមពល​កើតឡើង​វិញ​និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត ដែល​បាន​ដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ពេលនេះ ថា​គឺជា​ឈ្មោះ​គម្រោង​បណ្ដោះអាសន្ន​មួយ​ប៉ុណ្ណោះ បើ​ថ្ងៃក្រោយ​យើង​មាន​ថាមពលខ្យល់​ឬ​ព្រះអាទិត្យ​បន្ថែមទៀត​យើង​នឹង​អាច​កែប្រែ​ឡើងវិញ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ