ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ថ្នាក់ដឹកនាំ​ខេត្ត ចុះ​ពិនិត្យ​លទ្ធផល​គម្រោង​សាងសង់​ប្រព័ន្ធ​ប្រមូល និង​ប្រព្រឹត្តិកម្ម​សំអាត​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ អមដោយ​មន្ត្រី​ប្រតិភូ​ច្ចេកទេស​ថ្នាក់​ក្រសួង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​មន្ត្រី​ទីប្រឹក្សា​បច្ចេកទេស​គម្រោង ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ ស្វែងយល់ និង​ពិនិត្យ​លទ្ធផល នៃ គម្រោង​សាងសង់​ប្រព័ន្ធ​ប្រមូល ប្រព្រឹត្តិកម្ម​សម្អាត​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​ក្រុង​កំពត ខេត្ត​កំពត ។​

​សូមបញ្ជាក់​ថា អនុ​គម្រោង​ប្រព័ន្ធ​ប្រមូល​និង​ប្រព្រឹត្តិកម្ម​សម្អាត​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្រុង​កំពត គឺជា​គម្រោង អភិវឌ្ឍន៍​ក្រុង​របៀង​នៃ​មហា​អនុ​តំបន់​មេគង្គ​ទី​២​ប្រើប្រាស់​ឥណទាន​របស់​ADB ។ គម្រោង​នេះ​ចាប់ផ្ដើម​អនុវត្ត​តាំងពី​ខែ​តុលា​ឆ្នាំ​២០១៩ និង​ត្រូវ​បញ្ចប់​នៅ​ខែតុលា ឆ្នាំ​២០២១​គ្រោង​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង​៩​លាន​៩​សែន​៦​ម៉ឺន​៨​ពាន់​ដុល្លា ។ គម្រោង​នេះ​ទៀតសោត​មាន​អាង​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំនួន​៣​កន្លែង​ផ្សេង​គ្នា ក្នុងនោះ អាង​ប្រព្រឹត្តិកម្ម​ទី​មួយ​ស្ថិតនៅ​សង្កាត់​កំពង់បាយ ទី​ពីរ​ស្ថិតនៅ​ក្នុង​សង្កាត់​ក្រាំង​អំពិល​ក្នុង​ក្រុង​កំពត​ដូចគ្នា​និង​ទី​៣​ជា​អាង​ប្រព្រឹត្តិកម្ម​សំអាត​ទឹក​កខ្វក់ ចុង​ក្រោយ​ស្ថិតនៅ​ភូមិ​ត្រពាំង​កញ្ឆែត​ឃុំ​សំរោង​ស្រុក​ទឹកឈូ​។​

​ចំពោះ​ប្រព័ន្ធ​ប្រមូល និង​អាង​ប្រព្រឹត្តិកម្ម​សម្អាត​ទឹក​កខ្វក់​នេះ ក្នុងនោះ​មាន​ស្ថានីយ​បូមទឹក​កខ្វក់​ចំនួន​២ បំពង់​មេ​បញ្ជូន​ទឹក​កខ្វក់​មាន​ប្រវែង​ជាង​៧​គីឡូម៉ែត្រ បំពង់​បញ្ជូន​ទឹក​កខ្វក់​មាន​ប្រវែង​ជាង​៩​គីឡូម៉ែត្រ បំពង់​ដែល​ត្រូវ​ភ្ជាប់​បណ្ដាញ​ទឹក​កខ្វក់​តាម​ខ្នង​ផ្ទះ​ប្រវែង​ជាង​១២ គីឡូម៉ែត្រ ចំនួន​ខ្នង​ផ្ទះ​ដែល​ត្រូវ​ភ្ជាប់​បណ្ដាញ​មាន​២០០០​ខ្នង​និង​ប្រព័ន្ធ​ដោះ​ទឹកភ្លៀង មាន​ប្រវែង​ជិត​៨​គីឡូម៉ែត្រ​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត បាន​សម្ដែង​ក្ដី​អំណរ​សាទរ និង​សង្ឃឹម​ចំពោះ​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​នេះ​ដែល​នឹង​សម្រេច​ហើយ ជា​ស្ថាពរ​ក្នុង​ពេល​ខាងមុខ​ដ៏​ឆាប់​នេះ ព្រោះ​សមិទ្ធផល​ទាំងនេះ អាចឆ្លើយតប​នៃ​ការកាត់បន្ថយ​ក្ដីបារម្ភ​កង្វល់​ពី​អាជ្ញាធរ​ខេត្ត ក្រុង ក៏ដូចជា​ប្រជាពលរដ្ឋ ពី​បញ្ហា​នៃ​ការ​ជន់​លិច​ក្រុង​នៅពេល​ភ្លៀង​មក​ម្ដងៗ នឹង​អាច​ធ្វើឲ្យ​អនាម័យ​បរិស្ថាន​បាន​ល្អ​ក្នុង​ក្រុង​កំពត​ថែមទៀត​ផង​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏បាន​សំណូមពរ​ដល់​មន្ត្រី​អ្នកបច្ចេកទេស​រួម​និង​អ្នក​ទទួល​ការសាងសង់ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​រួម​សហការ​គ្នា​ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​សាងសង់​នេះ​បានសម្រេច​លឿន​ឆាប់រហ័ស និង​តាម​បទដ្ឋាន​បច្ចេកទេស​បាន​យ៉ាង​ល្អប្រសើរ​។ ពិសេស​ធ្វើ​យ៉ាងណា ជំរុញ​ល្បឿន​នៃ​ការសាងសង់ ក៏ដូចជា​ការស្ដារ​ព្រែក​ធម្មជាតិ​ភូមិ​តា​អេង ដែល​ជា​ផ្លូវទឹក​សំខាន់ ក្នុង​ការរំដោះ​ទឹកភ្លៀង​ចេញពី​ក្រុង​កំពត ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅពេល​រដូវវស្សា​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​អំឡុង​ពេល​ខាងមុខ​នេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ